ការធ្វើ​អាជីវកម្ម​ព្រៃឈើ​ គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ

536
ចែករម្លែក

ដោយ​:​អង្គរតូច​:​សៀមរាបៈ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ លោក​អ៊ឹង​ហឿន​បានចាត់ទុក​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​ថា​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​មិនអាច​លើកលែង​ឱ្យបាន​ឡើយ​។ លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ព្រៃឈើ​និង​កាប់​រាន​ព្រៃ​ដើម្បី​កាន់កាប់​ដី​ឱ្យ​ឈប់​ជាបន្ទាន់​។​

លោក​ប្រធាន​ក្រុមប្រឹក្សា បង្ហាញ​ឆ​ន្ទៈបែបនេះ​គឺ​នៅក្នុង​ឱកាស​អបអរ​បុណ្យ​រុក្ខទិវា​ជាតិ​៩​កក្កដា ឆ្នាំ​២០១៩ ដែល​ប្រារ​ព្ឋ​រៀបចំឡើង​នៅ​ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​។

​ក្នុង​ទិវា​នោះ​លោក​ក៍បាន​នាំយក​កូនឈើ​ចម្រុះ​ប្រភេទ​បេង​ធ្នុង​គ្រញូង​យាង​ឈើទាល​គគីរ​ចំនួន​៣.៣០០​ដើម​ដាំ​លើ​ផ្ទៃដី​ចំនួន​៣​ហិកតា​ដោយបាន​ការសហការ​ចូល​រួម​ដាំ​ពី​សំណាក់​ព្រះសង្ឃ​ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​,​ស្រុក​ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​ស្ថាប័ន​អង្គការ​ដៃគូ​យោធិន​ពិការ​។

កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​សហភាព​ស​ហ​ព័​ន្ឋ​យុវជន​កម្ពុជា​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមាណ​ជាង​៧០០​នាក់​។​
លោក​បាន​បញ្ជាក់ថា ជន​ដែល​កាប់​រាន​ព្រៃ​យក​ដី និង​ជន​ដែល​ធ្វើ​ជំនួញ​ព្រៃឈើ ត្រូវតែ​ផ្តន្ទាទោស ដែល​មិនអាច​លើកលែង​បានឡើយ​៕S/​Ha