ការនាំចេញ​របស់​កម្ពុ​ជា​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ជិត​២០​ភាគរយ​

230

(​ភ្នំពេញ​) : តាម​របាយការណ៍​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ ពា​ណិ ជ្ជ​កម្ម​ឆ្នាំ​២០១៨​របស់​ក្រសួង​ពា​ណិ​​ជ្ជ​កម្មបាន​ឲ្យ​ដឹងថា ការនាំចេញ​ទំនិញ​តាម​ប្រព័ន្ធ​អនុគ្រោះ ពាណិជ្ជកម្ម​មាន​ទឹកប្រាក់​ចំនួន​៩.៥៥៩.២៧១.០៦៦​ដុល្លារ​អាមេរិក​បើ​ធៀប​​នឹង​ឆ្នាំ​២០១៦​កន្លងទៅ​ដែលមាន​ទឹក ប្រាក់​សរុប​៨.០១៧.៩៧៧.៣៨១​ដុល្លារ​នោះ ឃើញថា​មានការ​កើនឡើង​ចំនួន​១៩,២២​ភាគរយ​។​

​យោងតាម​របាយការណ៍​ដែល​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ក្នុង ឱកាស​បូកសរុប​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​បានផ្តល់​អាជ្ញាប័ណ្ណ​នាំចូល​មានទឹក​ប្រាក់​សរុប​ចំនួន​២.០៨៧.៨៤៤,០៨​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប​ចំនួន ៤៧៩.៤៤៥,៦៨​ដុល្លារ គឺ​បាន​កើនឡើង​ចំនួន​៣៣៥,៤៧​ភាគរយ​។​អាជ្ញាប័ណ្ណ​នាំចេញ​មាន​ទឹកប្រាក់​សរុប​ជិត​៩.១២៣.៣៩៧,៧១​ដុល្លារ ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៦.៦៤៧.៣៣១,៨៨​ដុល្លារ មានការ​កើនឡើង​៣៧,២៥​ភាគរយ​។​

​ប្រភព​ដដែល​នេះ​បាន​បន្តថា ដោយឡែក​តួលេខ​នាំចេញ​ត្បូង​ពេជ្រ​សល់​ពី​ការកែច្នៃ​មាន​ទឹកប្រាក់​សរុប​ចំនួន​៨.៤៣៤.៨៩០,១២​ដុល្លារ​​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥.០៤៦.៥៩២,២៦​ដុល្លារ គឺមាន​ការកើនឡើង​៦៧,១៤​ភាគរយ​។​
​ ​
​មានប្រសាសន៍​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍ ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើងថា ក្រសួង​បាន​នឹង​កំពុង​អនុវត្តន៍​យ៉ាង​យកចិត្តទុកដាក់​ក្នុង​បំណង​លើកស្ទួយ​​កំរិតជីវភាព​ប្រជាជន និង​មូលដ្ឋាន​ជំរុញ ការអភិវឌ្ឍន៍​ផលិតផល​ដែលមាន​ស្រាប់​និង​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ផលិតផល​ថ្មីៗ ដូចជា អង្ករ ដំឡូង​មី ម្រេច​ជាដើម ដើម្បី​ធ្វើ​ព្រឹត្តិ​កម្ម​និង​ជំរុញ​ការនាំចេញ​ផលិតផល​សក្តានុពល រួមមាន​៖ ស្វាយ ចេក ស្ករស ស្ករត្នោត សូត្រ អំពៅ​។​ល​។​
​ ​
​ចំពោះ​ទិសដៅ​ការងារ​នាំចេញ​-​នាំចូល​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៨​ខាងមុខ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ក្រសួង​នឹង​បន្ត​សហការ​និង​ចូល​​រួម​ចុះ​អង្កេត​ប្រភពដើម​ទំនិញ​ជាមួយ​គយ ក្រុមការងារ​ចុះ​អង្កេត​នានា នៃ​ប្រទេស​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​និង​បន្ត​សហការ​ជា​​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យ ប្រ​វត្ត​កម្ម​វិញ្ញាន​ប​ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី (D) ទៅក្នុង​បញ្ជរ​តែមួយ​ជាតិ និង​ឈានទៅ​ការភ្ជាប់ បញ្ជរ​តែមួយ​អាស៊ាន ក៏ដូចជា​បន្ត​ថែទាំ​កែលម្អ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ជាដើម​៕​ដោយ : ពៅ និមល​/sn

​ពិធី​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​