ការនាំចេញ​របស់​សិង្ហ​បុរី​ក្នុង​ខែតុលា​ធ្លាក់ចុះ ១២,៣ ភាគរយ​

127
ចែករម្លែក

​យោងតាម​ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៨ វិច្ឆិកា​បានឱ្យដឹងថា ចំនួន​ពាណិជ្ជកម្ម​របស់​សិង្ហ​បុរី​នៅតែ​អាប់អួរ​ក្នុង​ខែតុលា ខណៈ​ការនាំចេញ​របស់ខ្លួន​បាន​ធ្លាក់ចុះ ៨ ខែ​ជាប់​គ្នា​។​

​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​សហគ្រាស​សិង្ហ​បុរី​បាន​បង្ហាញថា ការនាំចេញ​មិនមែនជា​ប្រេង​ក្នុងស្រុក​បាន​ធ្លាក់ចុះ ១២,៣ ភាគរយ​កាលពី​ខែ​មុន​ធៀប​នឹង​ការធ្លាក់ចុះ ៨,១ ភាគរយ​ក្នុង​ខែកញ្ញា​។​

​ការស្ទង់មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ព្យាករណ៍​ថា ការនាំចេញ​នឹង​ធ្លាក់ចុះ ១០,៤ ភាគរយ​។​

​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​នេះ​បានឱ្យដឹង​ទៀតថា ការធ្លាក់ចុះ​ភាគច្រើន​គឺ​ដោយសារ “​អតិផរណា​ខ្ពស់​” ក្នុងការ​នាំចេញ​មិនមែនជា​គ្រឿង​អេឡិចត្រូនិក​កាល​ពីមួយ​ឆ្នាំមុន​។​

​យោងតាម​មូលដ្ឋាន​ប្រចាំខែ​ដែល​បានកែតម្រូវ​តាម​រដូវ​កាល ការនាំចេញ​បាន​ធ្លាក់ចុះ ២,៩ ភាគរយ​បន្ទាប់ពី​ការធ្លាក់ចុះ ៣,៣ ភាគរយ​ក្នុង​ខែកញ្ញា​។

​ការនាំចេញ​គ្រឿង​អេឡិចត្រូនិក​បាន​បន្ត​ធ្លាក់ចុះ ១៦,៤ ភាគរយ​ធៀប​នឹង​ឆ្នាំមុន បន្ទាប់ពី​មានការ​ធ្លាក់ចុះ ២៤,៨ ភាគរយ​កាលពី​ខែ​មុន​។

​ពាណិជ្ជកម្ម​សរុប​បាន​ធ្លាក់ចុះ ៩,៧ ភាគរយ ខណៈ​ការ​នាំចូល​ធ្លាក់ចុះ ១០,៣ ភាគរយ​ហើយ​ការនាំចេញ​ធ្លាក់ចុះ ៩,២ ភាគរយ​៕ ដោយ៖ កញ្ញាដាលីស

ការនាំចេញ​របស់​សិង្ហ​បុរី​កាលពី​ខែតុលា​បាន​ធ្លាក់ចុះ ១២,៣ ភាគរយ