ការនិទាន​ពី​រឿង​ពឹង​បរទេស​ដើម្បី​បំផ្លាញ​ខ្មែរ​គ្នាឯង​

1394
ចែករម្លែក
  • 278
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហេង​រតនា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា​ហៅ​កាត់​ថា​ស៊ីម៉ាក់​(CMAC)​បានបង្ហាញ​នូវ​សំណេរ​មួយ​រំលឹក​ដល់​អតីតកាល​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​ខ្មែរ​គ្នាឯង​តាមរយៈ​ការពឹង​បរទេស​។​

ស្ពានជ្រោយចង្វាពីអតីតកាលដែលបំផ្លាញដោយសង្រ្គាម(រូបផេកលោកហេងរតនា)

​ក្នុង​ផេ​ក​ផ្លូវការ​របស់លោក​ហេង​រតនា​ថ្ងៃទី​២៥​ខែមីនា​បាន​រំលឹកថា​មាន​មេបញ្ជាការ​ជើងចាស់​នៃ​កំលាំង​ទ​ព័​ព្រៃ​តស៊ូ​តាម​ដាយ​ដែន​មួយរូប​បាន​និទាន​រំលឹក​រឿង​ខ្លី​មួយ​ស្តីពី​”​ប្រយុទ្ធ​ដើម្បី​ជំនួយ​”​កាលពី​កំឡុងពេល​សង្គ្រាម​ដោយ​ដំណាល​ថា នៅ​គ្រាមួយ​នោះ​ដោយ​គ្មាន​ការប្រយុទ្ធ​គ្នា​គេ​គំរាម​ផ្តាច់ជំនួយ រូបគាត់​បង្ខំចិត្ត​នាំ​កម្លាំង​ប្រយុទ្ធ​ដែលមាន​ក្រុម​អ្នក​ថតរូប​ជា​ជនបរទេស​ចូលរួម​ជា​សាក្សី​ផង​ជ្រៀតចូល​រក​កន្លែង​ធ្វើ​សកម្ម​ភព ពេលនោះ​ជ្រើស​រើសយក​ការផ្ទុះ​ផ្តាច់​ស្ពាន និង​ដុត​កំទេច​សាលារៀន​។ បាន​ផ្ទុះ​ផ្តាច់​ស្ពាន​និង​ដុត​សាលា​ឆេះ​សន្ធ​សន្ធៅ ត្រឡប់​ទៅ​ជំរំ​វិញ​បាន​ផ្ញើ​រូបភាពនោះ​ទៅ​ម្ចាស់ជំនួយ ពួកគេ​ក៏​ផ្តល់ជំនួយ​ឲ្យ​បន្ត​បំផ្លាញ​និង​សម្លាប់​ខែ្មរ​បន្តទៀត​យ៉ាង​សប្បាយ រីករាយ​។ ពួកគេ​យល់ថា បាន​បាញ់សម្លាប់​ខែ្មរ បំផ្លាញ​ស្ពាន និង​ដុត​កំទេច​សាលារៀន​ជា​ជោគជ័យ​របស់គេ ក្រោម​ហេតុផល​នៃ​ការធ្វើ​សង្គ្រាម​ប្រឆាំង​យួន​ឈ្លានពាន​។​

​ផេ​ក​ដដែល​បន្តថា​ឥឡូវ​មាន​ក្រុម​បំផ្លាញ​ជាតិ ដោយសារ​គ្មានកាំភ្លើង​និង​កម្លាំង​ប្រយុទ្ធ​នៅឡើយ គេ​ទទួល​ជំនួយ​មក​ជួល​ក្រុមហ៊ុន​ពត៌មាន​ដើម្បី​វាយប្រហារ​បង្ខូច​កេ​រ្ត៍​ឈ្មោះ​ខែ្មរ ផ្សព្វផ្សាយ​ឲ្យ​បរទេស​យល់​ខុស​និង​ធ្វើ​ចលនា​ផ្តាច់​មិត្តភាព ផ្តាច់​ពាណិជ្ជកម្ម ផ្តាច់​ទិញ​ទំនិញ​ពី​ញើស​ឈាម​កម្មករ​-​កសិករ​។ នេះ​ជា​សង្គ្រាម​ពត៌មាន​អាក្រក់​បង្ខូច​កេ​រ្ត៍​ខែ្មរ ក្រោម​ហេតុផល​នៃ​ល​ទិ្ធ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ដើរ​ថយក្រោយ ហើយ​ពួកគេ​ចាត់ទុកថា ពេល​គេ​បង្ខូច​កេ​រ្ត៍​ឈ្មោះ​ខែ្មរ និង​ធ្វើឱយ​កម្មករ​-​កសិករ​មានទុក្ខ​វេទនា នោះ​ជា​ជោគជ័យ​របស់គេ​។ នេះ​ជា​សង្គ្រាម​បំផ្លាញ​សេដ្ឋកិច្ចជាតិ​ខែ្មរ​។​

គោលដៅ​គឺ​បង្កចលាចល​សង្គម ឈានទៅរក​សង្គ្រាម​សុ​ី​វិល​តែប៉ុណ្ណោះ​។​បើ​មិន​ដូច​នោះទេ ខែ្មរ​ត្រូវតែ​អោន​ក្បាល​ក្រោម​គំនាប​បរទេស​ជាថ្មី​។​​លោក​រតនា​សរសេរ​ទៀតថា​សូម​រួមគ្នា​ថែរក្សា​សន្តិភាព​របស់​យើង ដែល​រក​បាន​មកវិញ​យ៉ាង​លំបាក​បំផុត​ន​ព្រមទាំង​រួមគ្នា​ស្តារ​សេដ្ឋកិច្ច សង្គម​វប្បធម៌​ដ៍​សំបូរបែប​របស់​យើង​ឡើងវិញ​ក្រោយ​សង្គ្រាម​៕​MN