ការបង្ក​រោគ​អាចជា​រក​មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis បាន​

107

​យោងទៅតាម​សេចក្តីប្រកាស របស់​សារព័ត៌មាន Daily Express បាន ឱ្យដឹងថា ការបង្ក​រោគ​អាច​បង្កឱ្យមាន ជំងឺ​រលាក​សន្លាក់​បាន​។ ប៉ុន្តែ​អ្នក​ក៏​មិន បាច់​បារម្ភ​ថា ការ​ក្អក ឬ​ផ្តាសាយ​នឹងធ្វើ​ឱ្យ ឈឺចាប់​ដល់​សន្លាក់​ឡើយ ។
​ ​
​ការស្រាវជ្រាវ​នេះ គឺ​ផ្តោត ជា ពិសេស​លើ​មូលហេតុ​នៃ​ជំងឺ​រលាក សន្លាក់​បែប Rheumatoid Arthritis ដែលជា​ការឈឺចាប់​ដ៏​យូរអង្វែង​មួយ ប្រភេទ​ធ្វើឱ្យ​ហើម និង​គាំង​ក្នុង​សន្លាក់​។ វា​បង្កឡើង​ដោយសារតែ ប្រព័ន្ធ​ភាព ស៊ាំ​វាយប្រហារ​សន្លាក់​របស់​អ្នក ។
​ ​
​ស្ថិតក្នុង​ការ​ពិ​សោ​ធ៍​នៅ​មន្ទីរ ពិសោធន៍​អ្នកវិទ្យាសាស្ត្រ​បាន​កត់ សម្គាល់​ទម្រង់​នៃ​ប្រូតេអ៊ីន​មួយ​ប្រភេទ ឈ្មោះថា Vinculin ដោយសារតែ​វា​ដើរ តួនាទី​ដ៏​សំខាន់​ទៅលើ​របៀប​ដែល ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​វាយ ប្រហារ​រាង កាយ​លើ​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ។ គ្រាន់តែ​ការ​បញ្ចោ​ញ ប្រូតេអ៊ីន នេះ​តែ​បន្តិច​ក៏​អាច​ជំរុញ​ដល់ ការវាយប្រហារ​របស់​ប្រព័ន្ធ​ភាពស៊ាំ បានដែរ ។ គោលដៅ​របស់​វា​ដូចគ្នា​ដែរ នោះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង បាក់តេរី​ដើម្បី​ការពារ​កុំឱ្យ​កើតជា​ជំងឺ នៅ​ថ្ងៃក្រោយ ។
​ខណៈពេលដែល​រឿង នេះ​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍​តែ​វា មិនបាន​អាង​អាង​អ្វី​ក្នុងការ​សិក្សា​នេះ​ទេ ដូច្នេះ​វា​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​ដ៏​ធំ​មួយ ប៉ុណ្ណោះ​លើ​ដំណាក់កាល​មួយ​នេះ ។
​ ​
​បើសិនជា​រឿងនេះ អាចជា​ការ ពិតមែន​យក​ល្អ​គួរតែ​មានការ​ស្រាវ ជ្រាវ​បន្ថែមទៀត ដើម្បី​បញ្ជាក់ អំពី​អំ​ណះ អំ​ណា​ង​ឥទ្ធិពល​ភ្លាមៗ​ដូចជា របៀប​នៃ ការបង្ការ ឬ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​មួយ​នេះ ៕ ដោយៈ health.com.kh