ការបង្អាក់​,​ការរៀនសូត្រ​របស់​ព​ល​រដ្ឋ​នាំឱ្យ​គ្មាន​ចំណេះ​និង​ងាយ​គេ​បោកប្រាស់​

168
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដើម្បី​រៀនសូត្រ​បន្ថែម​លើ​ចំណេះដឹង​លើ​ទីផ្សារ​បណ្តាញ​និង​ក៏ដូចជា​ស្វែងយល់​ពី​ផ្លូវច្បាប់​មិនឱ្យ​ងាយ​រងគ្រោះ​ចាញ់បោក​គេ​នោះ​អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មធ្យម​ទាំងអស់​ត្រូវតែ​ចូលរៀន​សូត្រ​ឱ្យបាន​ត្រឹមត្រូវ​។​ព្រមជាមួយ​គ្នា​ក្រុ្ម​ម​មនុស្ស​មួយចំនួន​ក៏​មិនត្រូវ​បង្អាក់​ឬ​បង្ក​ការរាំងស្ទះ​បញ្ហា​ការរៀនសូត្រ​របស់​ពួកគាត់​ផងដែរ​។​
​នេះ​ជាការ​លើកឡើង​របស់ លោក ឡី សុភាព នាយក​ប្រតិបត្តិ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ទីផ្សារ​បណ្ដាញ​កម្ពុជា​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​ក្រុម​អ្នក​ទីផ្សារ​បណ្តាញ​ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​កន្លងមក​។​
បញ្ជាក់​ក្នុង​ពិធី​នេះ​លោ​កឡី​សុភា​ពបាន​អំពាវនាវ​ដោយ​សូមឱ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្ដាញ អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នាំគ្នា​មក​ទទួល​ការបណ្ដុះបណ្ដាល​ចំណេះដឹង​នានា ពាក់ព័ន្ធ​នឹង​ការប្រកប​អាជីវកម្ម​នីតិវិធី​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជាដើម​។​

ទោះយ៉ាងណា​ក្តី​នាយក​ប្រតិបត្តិ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ទីផ្សារ​បណ្ដាញ​កម្ពុជា​រូបនេះ​បានធ្វើការ​រិះគន់​ចំពោះ​ក្រុមមនុស្ស​មួយចំនួន​ដែល​បាន​បង្អាក់​ឬ​បង្ក​ការរាំងស្ទះ​ដល់​ការរៀនសូត្រ​របស់​ពល​រដ្ឋ​ដែល​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​កន្លងមក​ពិសេស​ចំពោះ​ការរៀនសូត្រ​ផ្នែក​ទីផ្សារ​បណ្តាញ​នេះ​តែម្តង​។​

លោក​បាន​មានប្រសាសន៍ថា​“​អ្នកខ្លះ​បាន​ប្រើពាក្យ​សម្ដី​បង្អាក់​ការរៀនសូត្ររ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង​។​ខ្ញុំ​គិតថា​នេះ​វា​ជា​គំនិត​ដ៏​អាក្រក់​មួយ​ត​សម្រាប់​ជាតិ​សាសន៍​មួយ​ពីព្រោះថា​គេ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​មានចំណេះដឹង​ងាយស្រួល​ក្នុង​ការឱ្យ​ក្រុម​ខ្លួន​បោកប្រាស់​ដែលជា​ហេតុ​នាំទៅដល់​ក្ដី​វិនាស​ដល់​ប្រទេសជាតិ​បង្អាក់ដំណើរ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែលជា​វិស័យ​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​”​។​
​លោក​បានកត់សម្គាល់​ឃើញ​ថា​ក្រុម​ដែល​ព្យាយាម​ប្រព្រឹត្ត​ទង្វើ​បែបនេះ​មាន​ប្រភព​ភាគច្រើន​ចេញពី​ក្រុមប្រឆាំង​។​ពួកគេ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្ដាញ​មក​ទទួល​ការបណ្ដុះបណ្ដាល​នោះ​គឺ​ពួកគេ​ចង់ឱ្យ​ពលរដ្ឋ​នៅតែ​ល្ងង់​ដើម្បី​ងាយស្រួល​ឱ្យ​ពួកគេ​បោកប្រាស់​ដូចជា​តាមរយៈ​ការលក់​ផលិតផល​ក្លែងក្លាយ ផលិតផល​គ្មាន​គុណភាព ឬ​ផលិតផល​ដែល​ច្បាប់​ហាមឃាត់​ជាដើម​។​

​លោក​បានលើកឡើង​ផង​ថា​គិត​រហូតមក​ដល់ពេលនេះ​មាន​ប្រជាពលរដ្ឋ​ច្រើនណាស់​ដែល​បានមក​ទទួល​ការបណ្ដុះបណ្ដាល​លើ​ទីផ្សារ​បណ្ដាញ​ខណៈ​ការបណ្ដុះបណ្ដាល​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ដៃគូ​វិស័យ​ឯកជន​ពិសេស​តែងតែ​ទទួលបាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​ប៊ុន​ថុល​អនុប្រធាននាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​៕S/

​លោ​កឡី​សុភាព​នាយក​ប្រតិបត្តិ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ទីផ្សារ​បណ្ដាញ​កម្ពុជា​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​ក្រុម​អ្នក​ទីផ្សារ​បណ្តាញ កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​