ការបរិភោគ​ខ្ទឹមបារាំង និង ខ្ទឹមស​អាចជួយ​បន្ថយ ៧៩% នូវ​ហានិភ័យ​មហារីក​ពោះវៀន​

447
ចែករម្លែក
  • 2
    Shares

​ដោយ​គ្រាន់តែ​បរិភោគ​តិច​បំផុត 44 g នូវ​ខ្ទឹមបារាំង​និង ខ្ទឹមស​រាល់ថ្ងៃ នឹង​បន្ថយ​យ៉ាងច្រើន​នូវ​ហានិភ័យ​កើត​ជំងឺមហារីក​ពោះវៀន ហើយ​ប្រសិទ្ធភាព​នឹង​កើន​ខ្លាំង ប្រសិន​អ្នក​អាច​បរិភោគ 74 g ពោលគឺ​ប្រមាណ​កន្លះ​មើម​ខ្ទឹមបារាំង ។​

​ការស្រាវជ្រាវ​ថ្មី​ពី​មន្ទីរពេទ្យ នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ចិន បង្ហាញថា ពពួក​បន្លែ​មើម​អម្បូរ​ខ្ទឹម រួមមាន​ខ្ទឹមបារាំង​, ខ្ទឹមស​… អាចជួយ​បន្ថយ​ខ្លាំង​នូវ​ហានិភ័យ​កើត​ជំងឺមហារីក​ពោះវៀន ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​វិភាគ​ទិន្នន័យ​របស់​មនុស្ស ១.៦៦៦ នាក់ ដែល​ហូប ខ្ទឹមបារាំង​ឫ ខ្ទឹមស​រាល់​ថ្ងៃនោះ ប្រសិទ្ធភាព​បង្ការ​មហារីក​បានចាប់ផ្តើម​ត្រូវបាន​ពង្រីក ។ ប្រសិន​អ្នក​អាច​បរិភោគ​ដល់ 75 g ក្នុង​១​ថ្ងៃ​, ប្រហាក់ប្រហែល​កន្លះ​មើម​ខ្ទឹម នោះ​ហានិភ័យ​មហារីក​ពោះវៀន​ទាប​ជាង​ដល់ ៧៩% ប្រៀប​នឹង​អ្នក​មិន​បរិភោគ ឬ បរិភោគ​យ៉ាងតិច ។​

​តាម​អ្នកស្រាវជ្រាវ​មួយរូប បាន​អះអាងថា ហាក់ដូច​ចំនួន​ខ្ទឹមបារាំង​ដែល​មនុស្ស​ម្នាក់​បរិភោគ​អត្រា​ស្រប​ជាមួយ​លទ្ធភាព​បង្ការ​ជំងឺ​របស់​វា ។ លទ្ធភាព​ប្រឆាំងនឹង​បាន មកពី​សកម្មភាព​ជីវសាស្ត្រ​របស់​ប្រភេទ​បន្លែ​មើម​សម្បូរ​ខ្ទឹម ។ ចំពោះ​ខ្ទឹម ស​ស្រស់ ប្រសិទ្ធភាព​អាច​កើនឡើង​ពេល​អ្នក​កាត់​ជា​ចំណិត ឬ កិន​វា តែ​ចំពោះ​ខ្ទឹមបារាំង​ប្រសិទ្ធភាព​នឹង​ថយចុះ​ពេល​អ្នក​ស្ងោរ​វា ។​

​មុន​នោះ​ការស្រាវជ្រាវ​មួយចំនួន​បង្ហាញថា ការបរិភោគ​ខ្ទឹមស​, ខ្ទឹមបារាំង និង​ពពួក​បន្លែ​មើម​អម្បូរ​ខ្ទឹម​ផ្សេងៗ​ជាប្រចាំ​ជួយ​បន្ថយ​ជំងឺមហារីក​ច្រើន​ប្រភេទ ដូចជា​មហារីក​ក្រពេញ​លំពែង​, ក្រពេញ​ប្រូ​ស្តា​ត​, មហារីក​សុដន់​…. ៕ ប្រែ​សម្រួលៈ រតនៈ​