ការបរិភោគ​គ្រាប់​ល្ពៅ​រាល់ថ្ងៃ​ធានាថា​មិន​ធាត់

1315
ចែករម្លែក

​គ្រាប់​ល្ពៅ​សម្បូរ​ជីវជាតិ អាស្រ័យហេតុនេះ ប្រសិនជា​អ្នក បរិភោគ​ជាប្រចាំ អ្នកនឹង​ទទួលបាន ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ក្នុងការ​ទប់ស្កាត់ ភាព​ចាស់​, ចិញ្ចឹម​បំប៉ន​ស្បែក និង​សក់ ឱ្យ​ស្រស់ស្អាត ពិសេស​គ្រាប់​ល្ពៅ​មិន​ធ្វើ ឱ្យ​ឡើង​ទម្ងន់ ព្រោះ​វា​មាន​បរិមាណ កាឡូរី​យ៉ាង​ទាប ។​
​ ​
១- ប្រសិទ្ធភាព​របស់​គ្រាប់ ល្ពៅ​ចំពោះ​ស្បែក​
-​ជំរុញ​ការផលិត Collagen: គ្រាប់​ល្ពៅ​អាចជួយ​សរីរាង្គ​បង្កើន​ការ ផលិត Collagen ដែលជា​កត្តាចាំបាច់ សម្រាប់​ធ្វើឱ្យ​ស្បែ​កស​ស្អាត ក្មេងខ្ចី មិន​ជ្រីវជ្រួញ ។​
– បង្កើនល្បឿន​បង្កើត​ស្បែក ជាថ្មីៈ ប្រភព​ជីវជាតិ​ដ៏​ច្រើន​ដូចជា ស​ង្ក័​សី​, Phy tosterol ក្នុង​គ្រាប់​ល្ពៅ អាច​ជំរុញ​ល្បឿន​ដំណើរ​ការស្តារ​ស្បែក ដែល​ខូច​បង្កើន​ការបង្កើត​កោសិកា ស្បែក​ថ្មី ។​
– ជួយ​បំប៉ន​ស្បែក​ឱ្យ​សខ្ចីៈ វីតាមីន E ក្នុង​គ្រាប់​ល្ពៅ មាន​ប្រសិទ្ធភាព​ចិញ្ចឹម​បំប៉ន​ស្បែក​ឱ្យ​ស​តឹង រលោង ។​
– កែប្រែ​ឱ្យ​ប្រសើរ​នូវ​កម្រិត យឺត​យារ​របស់​ស្បែកៈ ស័ង្កសី​ជា សារធាតុ​រ៉ែ​ចាំបាច់​នាំមក​នូវ​ផល ប្រយោជន៍​ច្រើន​ក្នុងការ​ថែទាំ​ស្បែក ក្នុងនោះ​ជួយ​ឱ្យ​ស្បែក​យឺត​យារ​ល្អ​ហើយ​ដែល​វា​មាន​ច្រើន នៅក្នុង​គ្រាប់​ល្ពៅ​។​
​ ​
២- ប្រសិទ្ធភាព​ចំពោះ​សក់​
– បង្កើន​ការ​ដុះ​សក់ៈ បរិមាណ វីតាមីន និង​សារជាតិ​រ៉ែ​ដ៏​ច្រើន​ក្នុង គ្រាប់​ល្ពៅ មាន​ប្រសិទ្ធភាព រំញោច ការរីកចម្រើន​របស់​សក់ ។ សារជាតិ ទាំងនេះ ថែមទាំង​នៅ​ជួយ​ទប់ស្កាត់ ស្ថានភាព​សក់​ស្ងួត​, បែក​ចុង ។​
-​ការពារ​ស្បែកក្បាលៈ វីតាមីន E, ស័ង្កសី​ក្នុង​គ្រាប់​ល្ពៅ អាច ជួយ​រក្សា​សំណើម​លើ​ស្បែកក្បាល​, ទប់ស្កាត់​ស្ថានភាព​ស្ងួត​និង​របកស្បែក ។​
– ទប់ស្កាត់​សក់​ឆាប់​ស្កូវៈ ការបរិភោគ​គ្រាប់​ល្ពៅ​ច្រើន​នឹង​ជួយ​សក់ រក្សាបាន​បរិមាណ melanin ធ្វើឱ្យ​សក់ នៅ​ខ្មៅ​រលើបរលោង​មិន​ងាយ​ស្កូវ ៕ ប្រែ​សម្រួល​: រតនៈ​