ការបរិភោគ​ទំពាំងបាយជូរ​ក្រហម​ជាមួយ​ផ្លែ​ប៉ោម និង​ល្មៀត​អាចជួយ​កែខៃ​កោសិកា មហារីក​ក្រពេញ​ប្រូ​ស្តា​ត​

1391
ចែករម្លែក

​ការបរិភោគ​ទំពាំងបាយជូរ ក្រហម​, ផ្លែ​ប៉ោម និង​ល្មៀត ត្រូវគេ អះអាងថា អាចជួយ​បុរស​ប្រឆាំង ទប់ទល់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ថ្មី​មួយ ដែល​គេ​បានឱ្យដឹង ។​
​ ​
​ការស្រាវជ្រាវ​នេះ​រកឃើញ ថា សត្វ​កណ្តុរ​ត្រូវបាន​ឱ្យប្រើ​អាហារ​៣ មុខ​ខាងលើនេះ អាច “​បង្អត់​” កោសិកា មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ ពេល បរិភោគ​គួបផ្សំ​ជាមួយគ្នា​, សមាសធាតុ​របស់​វា​អាច ទប់ស្កាត់​ដុំ​សាច់​យក សារធាតុ​ចាំបាច់ ដើម្បី​រីកចម្រើន ។​
​ ​
​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា ជំងឺមហារីក​ទូទៅ​ទី​២ ចំពោះ​បុរស ។ ក្នុងចំណោម​មនុស្ស​៨​នាក់ នោះ​មាន ម្នាក់​ត្រូវ​រង​ឥទ្ធិពល​ដោយសារ​ជំងឺ​នេះ ។​
​ ​
​ក្នុងការ​ស្រាវជ្រាវ ពួក​អ្នក វិទ្យាសាស្ត្រ​បាន​ប្រើ​បច្ចេកទេស​តំណពូជ ដើម្បី​វិភាគ​១៤២​សារធាតុ​ធម្មជាតិ ដើម្បី​រក​សារធាតុ​អាច​កម្ទេច​កោសិកា មហារីក ។ ក្រោយពេល​សម្រិតសម្រាំង​ពួកគេ​រកឃើញ សារធាតុ​៣​មានលទ្ធភាព កម្ទេច​កោសិកា​មហារីក​យ៉ាង​មាន ប្រសិទ្ធភាព​បំផុត ។ សារធាតុ​ដំបូង គឺ គួ​គូ​មិន​(Curcumin) ដែលជា​សមាសធាតុ ពណ៌​លឿង​មាន​ក្នុង​ល្មៀត ។ សារធាតុ ទី​២ គឺ​អាស៊ីត យូ​សូលិច (Ursolic) ដែលមាន​ក្នុង​សម្បក​ផ្លែ​ប៉ោម ។ ហើយ សារធាតុ​ទី​៣ គឺ រ៉េ​ស្វេ​រ៉ា​ត្រុល (resvera-trol) មាន​ក្នុង​ទំពាំងបាយជូរ​ក្រហម និង ស្រា​ទំពាំងបាយជូរ​ក្រហម ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ពិសោធន៍ សារធាតុ​ទាំងនេះ លើ​កណ្តុរ​មាន កោសិកា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ ពួកគេ​សង្កេតឃើញ​អាស៊ីត យូ​សូលិច គួបផ្សំ​ជាមួយ​សារធាតុ​២​ទៀត ធ្វើឱ្យ​ដុំ​សាច់​ចាប់ផ្តើម​រួញ​មកវិញ ។ នោះ​គឺ ព្រោះតែ​សារធាតុ​ធម្មជាតិ​ទាំងនេះ ទប់ស្កាត់​កោសិកា​មហារីក “​ស៊ី​” ហ្លូ​តា​មីន (glutamin) ដែលជា​អាស៊ីត អាមីន​មួយ​ចាំបាច់​សម្រាប់​ការរីកចម្រើន របស់​ដុំ​សាច់ ៕ ប្រែ​សម្រួលៈ រតនៈ​