ការបរិភោគ​ធុញ​ជាតិ​ទាំង​៩​នេះ គឺ​អាចជួយ​ទប់ស្កាត់​ជំងឺ និង បង្កើន​អាយុ​

1606
ចែករម្លែក
  • 2
    Shares

​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​, ប្រូតេអ៊ីន​, វីតាមីន​, ពពួក​គ្រាប់​ដូចជា​សណ្តែកដី​, ល្ង​, អាល់​ម៉ុ​ន​, ស្វាយចន្ទី​,… គឺ​សុទ្ធតែជា​អាហារ​ជួយ​សរីរាង្គ​បន្ថែម​ភាព​មាំមួន ទប់ស្កាត់​លើសឈាម និង កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​… ។​

​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា អ្នក​បរិភោគ​តិច​បំផុត ២០ ក្រាម នូវ​ពពួក​គ្រាប់​ធុញ​ជាតិ​មួយ ចំនួន​ក្នុង​១​ថ្ងៃ អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ជិត ៣០%, មហារីក ១៥% និង​កើន​អាយុ ។​

១- គ្រាប់ល្ង​៖ បិ​រ​មាណ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ល្ង អាចជួយ​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​, ផ្តើម​ពី​នោះ​វា​អាច​ទប់ស្កាត់​ស្ត្រូ​ក​, ឈឺបេះដូង និង​ខ្សោយតម្រងនោម ។​

២- គ្រាប់​ល្ពៅ​៖ សម្បូរ​ទៅដោយ​បរិមាណ arginine ដែល​ជួយ​ពង្រីក​សរសៃឈាម និង​កែប្រែ​ឲ្យ​ប្រសើរ​នូវ​ចលនា​ឈាម​រត់​, ទប់ស្កាត់​ជំងឺលើសឈាម ។ ទោះបី​វា​ផ្ទុក​កាឡូរី​ច្រើន តែ​គ្រាប់​ល្ពៅ​ក៏​សម្បូរ​ប្រូតេអ៊ីន​ត្រូវបាន​សរីរាង្គ​ស្រូបយក​ងាយស្រួល ។​

៣- គ្រាប់​អាល់​ម៉ុ​ន​៖ ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​សរសៃឈាម​បេះដូង​, ទឹកនោមផ្អែម ។ អាល់​ម៉ុ​ន​ផ្ទុក​សារជាតិ​ជីវជាតិ​មាន​ប្រយោជន៍​មួយចំនួន ដូចជា​វីតាមីន E, ម៉ាញ៉េ​ស្យូ​ម​, ជាតិ​សរសៃ​, កាបូ​ហ៊ី​ដ្រា​ត​, ប្រូតេអ៊ីន និង​ម៉​ង់​ហ្គា​ណែ​ស ។ ការបរិភោគ​អាល់​ម៉ុ​ន​មុន និង​ក្រោយ​ពេលបាយ នៅ​ជួយ​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ។​

៤- គ្រាប់​វ៉​ល​ណាត់​៖ មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ថយ​អប្បបរមា​នូវ​រោគសញ្ញា​, មិន​ប្រ​ត្រ​កី​ពាក់ព័ន្ធ​ដល់​វ័យ ។ សារជាតិ tocopherol ក្នុង​គ្រាប់​វ៉​ល​ណាត់ នៅ​ជួយ​បុរស​ទប់ស្កាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

៥- គ្រាប់​ស្បៃរឿង​៖ ផ្ទុក​ប្រូតេអ៊ីន​ល្អ​សម្រាប់​ជាលិកា​សាច់ដុំ និង​ឆ្អឹង​, ប្រឆាំង​បាក់តេរី និង​ប្រឆាំង​រលាក ។ វា​នៅ​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​ទងសួត និង​សួត ។​

៦- គ្រាប់​រីករាយ​៖ ប្រៀប​នឹង​គ្រាប់​ផ្សេងៗ​, គ្រាប់​រីករាយ​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់ និង​កាឡូរី​តិចជាង​, តែ​វា​ផ្ទុក​អាស៊ីត​, ប៉ូ​តា​ស្យូ​ម​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​រលាក ។​

៧- គ្រាប់ស្វាយចន្ទី​៖ អ្នក​ខ្វះ​ឈាម​គួរ​បរិភោគ​គ្រាប់ស្វាយចន្ទី​ច្រើន ព្រោះ​វា​សម្បូរ​ជាតិ​ដែក ។ ក្រៅពីនេះ គ្រាប់ស្វាយចន្ទី​នៅមាន​ប្រសិទ្ធភាព​តុល្យភាព​ជាតិ​ស្ករ ក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ។​

៨- គ្រាប់​សណ្តែកដី​៖ ផ្ទុក beta-Sitoserol (SIT) ជា​សណ្ឋាន​មួយ​របស់ phytosterol ជួយ​ការពារ​ប្រឆាំង​ជំងឺ​សរសៃឈាម​បេះដូង ។ សណ្តែកដី​ការពារ​សរី​រា​ង្គ​ប្រឆាំង​ជំងឺមហារីក ដោយ​វិធី​ទប់ស្កាត់​ការរីកចម្រើន​ដុំ​សាច់​មហារីក ។​

៩- គ្រាប់​ជីរ​៖ ពពួក​អាស៊ីត​ខ្លាញ់ Omega-3 និង Omega-6 ក្នុង​គ្រាប់​ជីរ​ល្អ​បំផុត សម្រាប់​សកម្មភាព​រប​ស់​បេះដូង និង​សរសៃឈាម ៕ ប្រែ​សម្រួល​: រតនៈ​