ការបរិភោគ​បន្លែ​មិន​ត្រឹមត្រូវ​អាចឱ្យ​ក្មេង​ស្លាប់​ដោយសារ​ជំងឺ​គ្រោះថ្នាក់​

1367
ចែករម្លែក
  • 8
    Shares

​ក្មេង​ប្រើ​ជាតិ​នីត្រាត​ច្រើន ពេក​ក្នុង​បន្លែ អាច​បង្ក​ជំងឺ “blue-baby”​ធ្វើឱ្យ​ស្បែក និង​មាត់ ស្លេកស្លាំង​, ចុក​ទ្រូង ពិបាក​ដកដង្ហើម​, រីកចម្រើន​យឺត និង អាច​បណ្តាល​ឱ្យស្លាប់ ។​
​ ​
​បន្លែ​ផ្ទុក​សារជាតិ​សរសៃ និង សារជាតិ​ជីវជាតិ​ចាំបាច់​ជាច្រើន​សម្រាប់ សុខភាព តែ​បរិមាណ​នីត្រាត​ដែលជា សមាសធាតុ​ទូទៅ​មួយ​ក្នុង​បន្លែ​អាច មាន​ផលប៉ះពាល់​ចំពោះ​ក្មេង​, ពិសេស គឺ​ក្មេង​អាយុ​ក្រោម​១​ឆ្នាំ ។​
​ ​
​បន្លែ​ប្រភេទ​ណា​ក៏​ផ្ទុក​នីត្រាត គ្រាន់​តែមាន​ច្រើន​ឬ​តិច ។ នីត្រាត​មិន គ្រោះថ្នាក់​, តែ​ពេល​ចូលក្នុង ប្រព័ន្ធ​រំលាយ​អាហារ​, នីត្រាត​មួយផ្នែក​នឹង បំប្លែង​ទៅជា​នី​ទ្រី​ត ដោយសារ​ឥទ្ធិពល របស់ បាក់តេរី និង​អង់​ហ្ស៊ី​ម ។ នៅ​ក្មេង​អត្រា​បំប្លែង​នីត្រាត​ទៅជា​នី​ទ្រី​ត​ច្រើន ជាង ដោយសារ​ប្រព័ន្ធ រំលាយ​អាហារ របស់​វា​ពុំទាន់​រីកចម្រើន​ពេញលេញ ។​
​ ​
​នី​ទ្រី​ត​មាន​លក្ខណៈ​គ្រោះ ថ្នាក់ ។ នី​ទ្រី​ត​ធ្វើឱ្យ​មួយផ្នែក​នៃ​សារជាតិ អេ​ម៉ូ​ក្លូ​ប៊ី​ន ក្នុង​ឈាម បំប្លែង​ជា methemoglobin ។ សារជាតិ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ជា សារជាតិ​ដឹកជញ្ជូន​អុកស៊ីហ្សែន​ក្នុង ឈាម ។
​ ​
​ចំណែក methemoglobin មិនអាច​ដឹកជញ្ជូន​អុកស៊ីហ្សែន ។ ប្រសិន បរិមាណ methemoglobin ក្នុង​ឈាម កើន​, ការដឹកជញ្ជូន​អុកស៊ីហ្សែន​ក្នុង ឈាម​នឹង​ប្រែជា​លំបាក​, បរិមាណ អុកស៊ីហ្សែន​ឡើង​ខួរក្បាល​មិន​គ្រប់ បង្ក​ជា​ជំងឺ blue-baby ចំពោះ​ក្មេង ។​
​ ​
​ក្មេង​មាន​ជំងឺ blue-baby មាន​ស្បែក និង​មាត់​ស្លេកស្លាំង​, ថប់ដង្ហើម​, រីកចម្រើន​យឺត​, អាច​បណ្តាល​ឱ្យស្លាប់ ។​
​ ​
•​បន្លែ​ណាខ្លះ​មាន​នីត្រាត ច្រើន​?
​បរិមាណ​នីត្រាត​ក្នុង​រុក្ខជាតិ ល្អៀង​គ្នា​យ៉ាងច្រើន អាស្រ័យ​ទៅតាម ប្រភេទ ។ មាន​តិច​ពី 1mg/kg ដូចជា សណ្តែក​ហោ​ឡាំង​តាវ​រហូតដល់ រាប់រយ (​ផ្លែ​ស៊ូ​, ត្រឡាច​) និង​រាប់ពាន់ (​ពពួក​សាលាដ​) ។​
​ ​
​ទំពាំង​បារាំង​, ដំឡូងបារាំង​, ការ៉ុត​, សណ្តែកបារាំង​…. មាន​កម្រិត នីត្រាត​ពី​២០០​ទៅ​៥០០ mg/kg ។ ស្ពៃក្តោប​, ផ្លែ​ស៊ូ​ពី​៥០០​ទៅ​១.០០០ ។ ពពួក​បន្លែ​បៃតង​,​សាលាដ​,…​ពី​១.០០០ ទៅ​២.០០០ ឬ ច្រើនជាង ។​
​ ​
​ភាគច្រើន​នៃ​ទង​ស្លឹក និង​បន្លែ បៃតង មាន​នីត្រាត​ច្រើន​បំផុត ។ បន្ទាប់ មក គឺ​ពពួក​មើម (​ដំឡូង​, ឆៃថាវ​,…) ។ ពពួក​គ្រាប់​ធញ្ញជាតិ​មាន​នីត្រាត​តិច ជាង ។ ផ្លែឈើ​មាន​នីត្រាត​តិច​បំផុត​, ផ្នែក​សាច់​តិចជាង​ផ្នែក​សម្បក ។​
•
​វិធី​បន្ថយ​បរិមាណ​នីត្រាត ក្នុង​បន្លែ​

​គោលការណ៍​រួម គឺ​ដោយសារ​នីត្រាត​រលាយ​ក្នុង​ទឹក ហេតុនេះ ការលាង​សម្អាត ឬ​ស្រុស ជាមួយ​ទឹក នឹង​បន្ថយ​បរិមាណ​នីត្រាត​បាន​យ៉ាង ច្រើន ។ ចំពោះ​បន្លែ​មាន​កម្រិត​នីត្រាត ខ្ពស់​នោះ គួរ​ស្រុសទឹកក្តៅ​ប្រមាណ​១ ទៅ​៣​នាទី និង​ចាក់ទឹក​ចោល ។ ក្រោយ ពេល​កែច្នៃ​ល្អ​បំផុត គួរឱ្យ​ក្មេង​បរិភោគ​ភ្លាម ៕ ប្រែ​សម្រួល​៖ រតនៈ​