ការបរិភោគ​ម្ទេស​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ជាង​ការ​ស្មាន​របស់​អ្នក​

968
ចែករម្លែក

​លោក​បណ្ឌិត ឃ័​ស៊ីដ ជី ជី​ប៊​យ (Khursheed Jee jeebhoy) សាស្ត្រាចារ្យ​កិត្តិយស ខាង​វេជ្ជសាស្ត្រ​នៅ​សកល​វិទ្យាល័យ​តូ​រ៉ុ​ន​តូ នៃ​ប្រទេស​កាណាដា បានឱ្យដឹងថា​ពពួក​គ្រឿងទេស ចាំបាច់​ត្រូវបាន​ប្រើប្រាស់​ដូចជា​ពពួក​ម្ទេស គឺ​ពុំមាន​ភស្តុតាង​បង្ហាញថា ជា​អាហារ​បង្ក​គ្រោះ ឱ្យ​អ្នក​ឡើយ ។​
​ ​
​ក្នុង​កម្រិតណា​នោះ ការបរិភោគ​ម្ទេស​មាន​ពាក់ព័ន្ធ​ដល់​ផលប្រយោជន៍​សុខភាព​មួយចំនួន ។​
​ ​
•​ល្អ​សម្រាប់​បេះដូង​
​ការស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​ឆ្នាំ​២០១៧ បង្ហាញថា អត្រា ស្លាប់​ទាប​ជាង ដោយសារ​ជំងឺ សរសៃ ឈាម​បេះដូង​, ឈឺបេះដូង និង​ស្ត្រូ​ក នៅ ចំពោះ​អ្នក​បាន​បរិភោគ​ម្ទេស ។ ពួក​អ្នក ស្រាវជ្រាវ​ឱ្យដឹងថា ម្ទេស​អាច​បន្ថយ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ក្នុង​សរីរាង្គ ពេល​ត្រូវបាន ប្រើប្រាស់​ក្នុង​កម្រិត​សមល្មម ។​
​ ​
•​ដុតបំផ្លាញ​ថែម​កាឡូរី​
​តាម​ពួក​អ្នកស្រាវជ្រាវ​អាម៉េរិក​, សរីរាង្គ​ដុតបំផ្លាញ​កាឡូរី​ច្រើនជាង និង​បន្ថយ​ភាព​ឃ្លាន ក្រោយពេល​បរិភោគ​ម្ទេស​ក្រហម ។​
​ ​
•​បង្ការ​ប្រឆាំង​មហារីក​
Capsaicin វត្ថុ​ធាតុ​ធ្វើឱ្យ​ម្ទេស ហឹរ និង​ក្តៅ​, ត្រូវបាន​អ្នកជំនាញការ ចាត់ទុកថា មាន​លក្ខណៈ ពិសេស​ប្រឆាំង​មហារីក ។​
​ ​
•​បន្ថយ​ឈឺចាប់​
Capsaicin ក៏​អាចជួយ​បន្ថយ ការឈឺចាប់ ឬ សម្រាល​អារម្មណ៍​ឈឺ ក្នុង​រាងកាយ ។ ហេតុនេះ ហើយ ទើប សារជាតិ Capsaicin ត្រូវបាន​ប្រើប្រាស់ ដូចជា​សមាសធាតុ​មួយ ក្នុង​ពពួក​ក្រែ​ម បន្ថយ​ការឈឺចាប់ និង​ថ្នាំសង្កូវ ៕ ប្រែ​សម្រួល​: រតនៈ​