ការបរិភោគ​យ៉ា​អួរ​នៅពេល​យប់​ល្អ​ជាង​ថ្នាំ​ប៉ូវ​ទៅទៀត​

203
ចែករម្លែក
  • 9
    Shares

​ពួក​អ្នកជំនាញ​ការចាត់ទុក​ថា ការបរិភោគ​យ៉ា​អួរ​ជាប្រចាំ និង តាម​វិធី​ត្រឹមត្រូវ នឹងមាន​ប្រសិទ្ធភាព យ៉ាង​ធំ​ចំពោះ​សុខភាព​ពិសេស​គឺ​ស្ត្រី​។​

•​យ៉ា​អួរ​ផ្តល់​គុណប្រយោជន៍អ្វីខ្លះ​?
១-​ជំនួយការ​រំលាយ​អាហា​រៈ អ្នកមាន​ផ្លូវ​រំលាយ​អាហារ​ខ្សោយ ឬ ចង់​បង្កើន​មុខងារ​រំលាយ​អាហារ​គួរ បរិភោគ​យ៉ា​អួរ​ជាប្រចាំ ។​
២- ទប់ស្កាត់​មហារីកៈ យ៉ា​អួរ មាន​ផ្ទុក​បាក់តេរី​មាន​ប្រយោជន៍​ច្រើន អាចជួយ​ទប់ស្កាត់​វត្តមាន​របស់ កោសិកា​មហារីក ។​
៣- បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​លៈ ស្ត្រី​នៅ​វ័យ​អស់​រដូវ​នឹងមាន​បរិមាណ កូ​ឡេ​ស្តេ​រ៉ូ​ល​កើន​ខ្ពស់​សន្សឹមៗ ។ បរិភោគ​យ៉ា​អួរ​នឹង​ជួយ​ស្ថិរភាព បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ ។​
៤- បង្កើន​បាក់តេរី​មាន ប្រយោជន៍​, បន្ថយ​បាក់តេរី​អាក្រក់​

​បាក់តេរី​ក្នុង​យ៉ា​អួរ​ភាគច្រើន ជា​បាក់តេរី​មាន​ប្រយោជន៍​ចំពោះ ផ្លូវ​ពោះវៀន ។ បរិភោគ​យ៉ា​អួរ​ជា ប្រចាំ​ជួយ​ឱ្យ​បាក់តេរី​ទាំងនេះ ធ្វើ សកម្មភាព​ស្ថិរភាព​ទន្ទឹម​នោះ​កម្ចាត់ បាក់តេរី​អាក្រក់​ចេញ ។​
​ ​
៥- ជំនួយការ​ព្យាបាល​ទល់ លាមកៈ យ៉ា​អួរ​ជំរុញ​ទឹករំអិល ពោះវៀន​, ទប់ស្កាត់​អាការ​ទល់ លាមក ។​
៦- បង្កើន​សុខភាព​សម្រាប់ អ្នកទន់ខ្សោយៈ អ្នកមាន​រាងកាយ ទន់ខ្សោយ​, ទ្រុឌទ្រោម អាច បរិភោគ​បន្លែ​យ៉ា​អួរ ដើម្បី​លើក​-​កម្ពស់​ប្រព័ន្ធ​អង្គ​បដិបក្ខ​សរីរាង្គ ទប់ស្កាត់​ជំងឺ​តម្កាត់ ។​
​ ​
ពេលណា​គួរ​បរិភោគយ៉ាអួរ​?
អ្នកជំនាញការ​ជីវជាតិ​ទូន្មាន គួរ​បរិភោគ​ក្នុងអំឡុងពេល​ប្រមាណ​ពី ៣០​នាទី​ទៅ​២​ម៉ោង ក្រោយពេល​បាយល្ងាច ។ ពួក​អ្នកជំនាញ​ការឱ្យ ដឹងថា ពី​ម៉ោង​១២​យប់ ដល់​ព្រឹក​ជា​ពេលវេលា ដែល​បរិមាណ​កាល់ស្យូម ក្នុង​ឈាម​ធ្លាក់ចុះ​ទាប​បំផុត​, ពេលនេះ​ល្អ​បំផុត​សម្រាប់​ការ​ស្រូបយក កាល់ស្យូម​ក្នុង​អាហារ ។ អំឡុង​ពេលនេះ បណ្តា​កត្តា​រារាំង​ការ​ស្រូប យក​កាល់ស្យូម របស់​សរីរាង្គ​មាន តិច​បំផុត ។ នោះ​ជា​មូលហេតុ​ដែល គួរ​បរិភោគ​យ៉ា​អួរ​នៅពេល​យប់ ៕ ប្រែ​សម្រួល​៖ រតនៈ​