ការបរិភោគ​ល្មៀត​ច្រើនពេក​ក៏​អាច​គ្រោះថ្នាក់​

1514
ចែករម្លែក

​យើង​សុទ្ធតែ​ដឹងថា ល្មៀត នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន សម្រាប់​សុខភាព​តែ​ប្រសិន​យើង ប្រើ​វា ច្រើនពេក ឬ​ប្រើ​ក្នុង​រយៈពេល​វែង វា អាច​បង្ក​គ្រោះថ្នាក់​ដោយ​ឥទ្ធិពល​បន្ទាប់ បន្សំ​មួយចំនួន ។​
​ ​
​បណ្តា​លទ្ធផល​ស្រាវជ្រាវ វិទ្យាសាស្ត្រ​ឱ្យដឹងថា ទោះបី​គ្មាន​ការកំណត់​ជាក់ស្តែង​អំពី​ការ គួរប្រើ​ល្មៀត ប៉ុន្មាន​ក្នុង​មួយថ្ងៃ តែ​តាម​អ្នកជំនាញ ការ​សុខភាព​បានឱ្យដឹង​ថា មនុស្ស​ធំ​មាន សុខភាព​ល្អ អាច​ប្រើ​ល្មៀត​ពី​៣០០​ទៅ ៥០០mg ក្នុង​មួយថ្ងៃ ។ ប្រសិនបើ​កើត ជំងឺ​ក្រួស​ប្រមាត់ ឬ​ជំងឺ​ក្រួស​ផ្សេងៗ ត្រូវ ចៀសវាង​ប្រើ​ល្មៀត​ច្រើន​, ប្រសិន កំពុង​ប្រើ​ថ្នាំ​អាស្ពីរីន នោះ​គួរ​សាក សួរ​យោបល់​វេជ្ជបណ្ឌិត​មុនពេល​ប្រើ ល្មៀត ព្រោះ​វា​ជា​ភ្ញាក់​ងារ​មួយ​បង្ក​ឥទ្ធិពល​ដល់​បរិមាណ ប្លា​កែ​ត ។ អ្នក ទើប​ឆ្លងកាត់​ការវះកាត់ ក៏​គួរ​ចៀសវាង ប្រើ​ល្មៀត ។ ល្មៀត​ក៏បង្ក​ឥទ្ធិពល​បន្ទាប់ បន្សំ​មួយចំនួន ប្រសិន​ប្រើប្រាស់​ច្រើនពេក ។​
​ ​•
​ឈឺពោះ​

​ប្រសិន​អ្នក​ប្រើ​ល្មៀត​ក្នុង​មួយ រយៈពេល​វែង​អាច​បង្ក​ឱ្យ​ឈឺពោះ ព្រោះ​ល្មៀត​មាន​លក្ខណៈ​ក្តៅ ។​
​ ​
•​រំញោច​ស្បូន​
​ល្មៀត​ត្រូវបាន​គេ​ដឹងថា ជា សារជាតិ​មួយ​អាច​បង្ក​ការ​រំញោច​ស្បូន ដូច្នេះ​មាន​ប្រយោជន៍ សម្រាប់​ការ​មក​រដូវ ។ ប៉ុន្តែ​ស្ត្រី​មានគភ៌ និង​ឱ្យ​កូនបៅ ត្រូវ​ប្រយ័ត្ន​ពេល​ប្រើ​ល្មៀត ដោយ សារ​បង្ក​គ្រោះថ្នាក់​ដល់​កូន ៕ ប្រែ​សម្រួល​៖ រតនៈ​