ការបរិភោគ​ល្ហុង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

162

មនុស្ស​ជាច្រើន​យល់ឃើញថា អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ចៀសវាង​បរិភោគ​ល្ហុង ព្រោះ​វា​ផ្ទុក​ស្ករ​ច្រើន ប៉ុន្តែ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា បរិមាណ​ស្ករ​ក្នុង​ល្ហុង​គឺ​ទាប ពោលគឺ មាន​ត្រឹម​(៨,៣ ក្រាម ក្ន​ងុ​ល្ហុង​១​ផ្លែ​) ។ ក្រៅពីនេះ សារជាតិ​ល​មួយ​មាន​ក្នុង​ផ្លែ​ល្ហុង អាច​ពន្យឺតការ​រីកចម្រើន​របស់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

​ល្ហុង​សម្បូរ​អង់​ហ្ស៊ី​ម ម្យ៉ាង​ដែល​ហៅថា ផា​ផា​អ៊ី​ន ( papain)​។ វា​អាចជួយ​ការពារ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ឲ្យ​ផុតពី​ឥទ្ធិពល​របស់​រ៉ាឌីកាល់​សេរី ។ ក្រៅពីនេះ ល្ហុង​នៅ​សម្បូរ​វីតាមីន​ A, C, កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ដែក​…. នឹង​ជួយ​អ្នក​បង្ការ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ។ ដោយសារ​មា​នស​ន្ទ​ស្សន៍​ស្ករ​ទាប ហេតុនេះ វា​នឹង​រំដោះ​ស្ករ​ធម្មជាតិ​ដោយ​មិន​ធ្វើ​ឲ្យ​កើន បរិមាណ​ស្ករ​ក្នុង​ឈាម ។ ក្រៅពី​ល្ហុង ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមមាន​ប្ល៊ូ​ប៊ឺ​រី​, ប៊័រ​, ឪឡឹក​, ផ្លែឈើ​ទាំងនេះ ពុំ​ត្រឹមតែ​រក្សា​បរិមាណ​ស្ករ​ក្នុង​ឈាម តែ​ថែមទាំង​គ្រប់គ្រង​បរិមាណ ជីវជាតិ​ចូលក្នុង​រាងកាយ ៕ ប្រែ​សម្រួលៈ រតនៈ​