ការបរិភោគ​សាច់​ស​ក៏​អាច​គ្រោះថ្នាក់​ស្មើ​សាច់​ក្រហម​

281
ចែករម្លែក

​ការបរិភោគ​ច្រើន​សាច់​បសុសត្វ ឬ ហៅថា​សាច់​ស​, ក៏​ធ្វើ​ឲ្យ​កើន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​សរីរាង្គ​ដូចជា​សាច់​ក្រហម​ដែរ ។​

​អ្នក​ចង់​បរិភោគ​មាន់​ជំនួស​សាច់គោ ដើម្បី​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល អាច​ពិចារណា​ឡើងវិញ ។ ការស្រាវជ្រាវ​ចុះផ្សាយ​លើ​ព្រឹត្តិ​ប​ត្តិ​គ្លី​និ​ច​អាហារូបត្ថម្ភ​អាមេរិក មួយ កាលពី ថ្ងៃទី​០៤ ខែមិថុនា បាន​បង្ហាញថា សាច់​បសុសត្វ ឬ ហៅថា​សាច់​ស នៅតែមាន​លទ្ធភាព​ធ្វើ​ឲ្យ​កើន​កូ​លេ​ស្តេ​រ៉ូ​ល ។​

«​ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់ ពេល​ឥទ្ធិពល​របស់​សាច់​ស​ទៅលើ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល ដូច​បេះ បិទ​នឹង​សាច់​ក្រហម​», នេះ​បើតាម​ការបញ្ជាក់​របស់​វេជ្ជបណ្ឌិត Ronald Krauss ។​

​ក្នុងការ​ស្រាវជ្រាវ អ្នកស្ម័គ្រចិត្ត ១១៣ នាក់ ត្រូវបាន​កំណត់​ចៃដន្យ​ឲ្យ​បរិភោគ​តាម ៣ របប​ផ្សេងគ្នា ។ ទី​១ សាច់គោ​សុទ្ធ​ច្រើន​, ទី​២ សាច់មាន់ ឬ សាច់មាន​បារាំង​ច្រើន ទី​៣ សម្បូរ​ប្រូតេអ៊ីន​រុក្ខជាតិ ។ រៀងរាល់ ៣០ ថ្ងៃ អ្នកចូលរួម​ទាំងអស់​ត្រូវ​ប្តូរ​ជីវជាតិ ដើម្បី​ដល់​ចុងបញ្ចប់​នៃ​ការស្រាវជ្រាវ​បាន​សាក​គ្រប់​ទាំង ៣ របប អាហារ​។​

​ក្រោយ​១​ខែម្តង ពួក​អ្នកស្រាវជ្រាវ​ត្រូវគេ​វាស់​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ឬ ហៅថា កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ របស់​អ្នកស្ម័គ្រចិត្ត​ពិសោធន៍ ។ លទ្ធផល​បង្ហាញថា របប​អាហារ​សាច់មាន់​ច្រើន ទោះបី​ជាមាន់ ឬ សាច់គោ សុទ្ធតែ​ធ្វើ​ឲ្យ​កើន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ប្រៀប​នឹង​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​រុក្ខជាតិ ។​

​ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា របកគំហើញ​នេះ​អាច​មិន​ជះឥទ្ធិពល​ដល់​អ្នកមាន​សុខភាព​ល្អ ។ ប៉ុន្តែ អ្នក​កំពុង​ចង់​បញ្ចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល LDL គួរ​ថ្លឹងថ្លែង​បន្ថយ​ទាំង​សាច់​ក្រហម និង​សា​ច់ស និង​ប្រើ​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើនជាង ។​

​ដើម្បី​ការពារ​សុខភាព​សរសៃ​ឈាម​បេះដូង សមាគម​សរសៃឈាម​បេះដូង​អាមេរិក (AHA)​បាន ទូន្មាន​របប​ជីវជាតិ និង​សាច់​ក្រហម​សុទ្ធ ។ ក្រៅពីនេះ គួរ​រក្សា​ទម្ងន់​សមស្រប និង​ព្យាយាម​ធ្វើ​ចលនា ៕ ប្រែ​សម្រួលៈ រតនៈ​