ការបរិភោគ​ស៊ុត​នៅពេល​ព្រឹក​គឺមាន​ប្រយោជន៍​ខាង​ជីវជាតិ​បំផុត​លើ​ពិភពលោក​

1204
ចែករម្លែក
  • 11
    Shares

​ពួក​អ្នកជំនាញការ​ខាង ជីវជាតិ បាន​អះអាងថា ស៊ុត​ជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្គត់ផ្គង់ នូវ​បរិមាណ សារជាតិ​ជីវជាតិ​ខ្ពស់​សម្រាប់​រាងកាយ​។ ស៊ុត​ត្រូវបាន​វាយតម្លៃ​ជា “​អាហារ ពេលព្រឹក​ដ៏​មាន​ជីវជាតិ​បំផុត លើ​ពិភពលោក​” ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍ មួយចំនួន​ដែល​ស៊ុត ផ្តល់ឱ្យ​ពេល​អ្នក​បរិភោគ​វា​នៅពេល​ព្រឹក​។​
​ ​
​ជួយ​ឱ្យ​ឆាប់​ឆ្អែត​
​បរិភោគ​ស៊ុត​នៅពេល​ព្រឹក បង្កើត​អារម្មណ៍​ឆ្អែត​លឿន​, បំពេញ ថាមពល​ស្ថិរភាព​ឱ្យ​រាងកាយ ព្រោះ ស៊ុតមាន​ផ្ទុក​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់ ជួយ​ផ្គត់ផ្គង់​គ្រប់​នូវ​បរិមាណ​សារជាតិ ចាំបាច់ ។​
​ ​
​ជួយ​បញ្ចុះទម្ងន់​
​ស៊ុត​ជួយ​ឱ្យ​អ្នក​ឆ្អែត​បានយូរ នាំឱ្យ​កាត់បន្ថយ​បាន​នូវ​តម្រូវ​ការទទួល ទាន​ក្នុង​ថ្ងៃ​, រួមចំណែក​ជួយ​ដល់​ការ បញ្ចុះទម្ងន់​មាន​ប្រសិទ្ធភាព ។​

​ជួយ​លើកកម្ពស់​ការចងចាំ​
​ស៊ុត​សម្បូរ​ទៅដោយ​កាល់ ស្យូ​ម​, ហ្វូ​ស​ហ្វ័​រ​, ដែក​, វីតាមីន A/ D/ B​។ ក្រៅពីនេះ សមាសធាតុ Choline ខ្ពស់​ក្នុង​ស៊ុត វា​អាច​ជំនួយ​យ៉ាង​ល្អ​សម្រាប់​ខួរក្បាល​ជួយ​បង្កើន ការចងចាំ​។

​អាស្រ័យហេតុនេះ​ចំពោះ​អ្នក​កំពុង រៀនសូត្រ និង​ធ្វើការ​ការិយាល័យ​នោះ ការបរិភោគ​ស៊ុត មួយ​គ្រាប់​នៅពេល​ព្រឹក គឺជា​រឿង​ល្អ​បំផុត ។​
​ ​
ល្អ​សម្រាប់​ចក្ខុប្រសាទ​
​ស៊ុត​សម្បូរ Tyrosine ដែល មាន​ប្រសិទ្ធភាព​សំខាន់​ក្នុង​ការលើក កម្ពស់​សមត្ថភាព​សង្កេត​, ល្អ​សម្រាប់​ចក្ខុប្រសាទ​របស់​មនុស្ស​ក្រៅពីនេះ​សារជាតិ lutein និង Zeaxanthin ក្នុង​ស៊ុត មាន លទ្ធភាព​ការពារ​ភ្នែក​បញ្ចៀស​គ្រោះ ថ្នាក់​របស់​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ ។ វា​នៅ​ជំនួយ បន្ថយ​អប្បបរមា​នូវ​ហានិភ័យ​កើត​ជំងឺភ្នែកឡើងបាយ ៕ ប្រែ​សម្រួល​: រតនៈ​