អ្នកជំងឺទឹកនោមផ្អែមបរិភោគអាហារគ្រាប់ជាប្រចាំ មានហានិភ័យកើតជំងឺបេះដូងទាបជាង ប្រៀបនឹងអ្នកមិនសូវបរិភោគ ។
ពួកអ្នកជំងឺទឹកនោមផ្អែម ដែលបរិភោគពពួកគ្រាប់ផ្សេងៗដូចជា អាល់ម៉ុន, ស្វាយចន្ទី, គ្រាប់រីករាយ, គ្រាប់ម៉ាក់កា… មានហានិភ័យកើតជំងឺបេះដូងទាបជាង ប្រៀបនឹងអ្នកកម្របរិភោគ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តីវិទ្យាសាស្ត្រមួយបាន បង្ហាញថា អ្នកជំងឺទឹកនោមផ្អែមបរិភោគតិចបំផុត ១៤០ ក្រាម ក្នុង១សប្តាហ៍ អាចបន្ថយបាន ១៧% នូវហានិភ័យកើតជំងឺបេះដូង ប្រៀបនឹងអ្នកបរិភោគតិចជាង ២៨ ក្រាម ក្នុង១សប្តាហ៍ ។
ចំពោះអ្នកជំងឺទឹកនោមផ្អែម ដោយគ្រាន់តែបន្ថែមអាហារគ្រាប់ ២៨ ក្រាម ក្នុង១សប្តាហ៍ គឺអាចបន្ថយ ៣% នូវហានិភ័យកើតជំងឺសរសៃឈាមបេះដូង និង ៦% ហានិភ័យស្លាប់ដោយសារបញ្ហាសរសៃឈាមបេះដូង ។
តាមអ្នកជំនាញការ ការបរិភោគអាហារគ្រាប់ជួយកែប្រែឲ្យប្រសើរឡើងនូវការគ្រប់គ្រងបរិមាណស្ករក្នុងឈាម និងប្រឆាំងរលាក អាស្រ័យដោយវាសម្បូរសារជាតិដូចជាអាស៊ីតខ្លាញ់មិនឆ្អែត, ជាតិសរសៃ, វីតាមីន E, ហ្វូលេត រួមនឹងសារជាតិរ៉ែដូចជាកាល់ស្យូម, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ៕ ប្រែសម្រួល: រតនៈ