ការបាក់​ទឹកចិត្ត​ក៏​អាច​បង្កឡើង​ដោយ​ការ​កង្វះ​ជីវជាតិ​ទាំងនេះ​ដែរ​

1458
ចែករម្លែក
  • 3
    Shares

​ការបាក់​ទឹកចិត្ត​គឺ​មិន​រើស អាយុ ឬ​ភេទ​ឡើយ ហើយ​អាច​កើតឡើង លើ​មនុស្ស​គ្រប់គ្នា​។ វា​ត្រូវបាន គេ​ដឹងថា ជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​បំផុត សម្រាប់​ជីវិត​រស់នៅក្នុង​យុគសម័យ​ទំនើប មួយ​នេះ​។ មាន​កត្តា​ច្រើនណាស់ ដែល​អាចធ្វើឱ្យ​បាក់​ទឹកចិត្ត​លើ​មនុស្ស ម្នាក់​ដូចជា បញ្ហា​គ្រួសារ លុយកាក ការ​លេបថ្នាំ ប្រើ​គ្រឿង​ស្រវឹង និង​ជំងឺ ក្នុង​ខ្លួន​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា របប​អាហារ​ក៏​អាច​ដើរតួ​ជា​មូលហេតុ របស់​វា​ដែរ​។ វា​កើតឡើង​ដោយសារតែ​អាហារ​អ្នក​មិន សម្បូរ​ជីវជាតិ​តែ ម្តង​។ តើ​ការ​កង្វះ​ជីវជាតិ​អ្វីខ្លះ​ដែល​នាំ ឱ្យ​កើត​ជំងឺ​បាក់​ទឹកចិត្ត​?
​ ​
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
​តើ​អ្នក​បាន​ញ៉ាំ​ត្រី​ច្រើន​ដែរ ទេ​? រាល់ថ្ងៃ​ទេ​? ម្តង​ក្នុង​មួយ​សប្តាហ៍​? ឬ​អត់​សោះ​? មនុស្ស​យើង ភាគច្រើន គឺ​មិន​ចូលចិត្ត​ញ៉ាំ​ត្រី​ឡើយ​។ ជា​អកុសល ត្រី​សម្បូរ​ខ្លាញ់​ដូចជា សា​ឌី​ន គឺមាន​ជាតិ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ខ្ពស់ ដែល​សំខាន់ សម្រាប់​ខួរក្បាល និង​សុខភាព​បេះដូង​។ បើ​គ្មាន​វា​ទេ យើង​ច្រើន​តែមាន អារម្មណ៍​មិនអាច​ផ្តោតអារម្មណ៍​បាន ឬ​ងាយ​នឹង​ស៊ាំចិត្ត​ណាស់​។ ការ​ញ៉ាំ អាហារ​សមុទ្រ គឺជា​មធ្យោបាយ​តែមួយ គត់​ដើម្បី​ទទួលបាន​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា​បី​ច្រើន ប៉ុន្តែ​អ្នក​ក៏​អាច​ញ៉ាំ​ជា ថ្នាំ​បំប៉ន​បានដែរ​។
​ ​
​ជាតិ​ដែក​
​ការ​កង្វះ​ជាតិ​ដែក គឺជា​រឿង ដែល​កើតឡើង​ញឹកញាប់​បំផុត​នៅលើ ពិភពលោក​យើង​នេះ​។ ការ​កង្វះ​ជាតិ ដែក​នាំឱ្យ​កង្វះ​គ្រាប់​ឈាម អស់កម្លាំង គិត​អ្វី​មិន​ចេញ ឆេវឆាវ និង​បាក់​ទឹកចិត្ត ផងដែរ​។ ស្ត្រី​ងាយ​នឹង​កង្វះ​ជីវជាតិ​មួយ នេះ​ណាស់ ប៉ុន្តែ​វា​អាច​បង្គ្រប់​ឡើងវិញ​បាន​តាមរយៈ ការ​ញ៉ាំ​សាច់​ក្រហម សាច់​បក្សី និង​ត្រី​។
​ ​
​ប្រូតេអ៊ីន​
​ការ​កង្វះ​ប្រូតេអ៊ីន​ក៏​អាច​កើត ឡើង​ដែរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែលនាំឱ្យ​អ្នកជំងឺ​បាក់​ទឹកចិត្ត ថែមទៀត​។ សំណាង​ដែរ​ឬ​ការបង្កើន​ប្រូតេអ៊ីន​ឬ​អាស៊ីត អា​មី​ណេ​ក្នុង​ខ្លួន​គឺជា​រឿង​ងាយស្រួល តាមរយៈ​ការ​ញ៉ាំ​សាច់ ស៊ុត និង​ត្រី​។
​ ​
​ជាតិ​អ៊ីយ៉ូត
​ជាតិ​រ៉ែ​មួយ​នេះ​ច្រើន​តែមាន ក្នុង​បន្លែ​សមុទ្រ ទឹក និង​អំបិលអ៊ីយ៉ូត តែម្តង​។ យ៉ាងណាមិញ អ្នកត្រូវការ​ញ៉ាំ សារធាតុ​មួយ​នេះ​ឱ្យមាន​តុល្យភាព ផង​ដើម្បីឱ្យ​វា​ធ្វើការ​បាន​ត្រឹមត្រូវ​។ យ៉ាងណាមិញ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​នៅ​ក ក៏មាន​ត្រូវការ​ជាតិ​រ៉ែ​មួយ​នេះដែរ​។ ការ​ខូច​ក្រ​ពេញទី​រ៉ូ​អ៊ី​ត មាន​ជាប់ទាក់ទង នឹង​ការបាក់​ទឹកចិត្ត​ដែរ​។ មធ្យោបាយ​ដ៏ ល្អ​មួយ​ដើម្បី​ទទួលបាន​ជីវជាតិ​នេះ គ្រប់គ្រាន់ គឺ​ញ៉ាំ​អាហារ​មាន​អំបិល អ៊ីយ៉ូត​តែម្តង​។
​ ​
ជាតិ​ស័​ង្គ​សី​
​ភាគរយ​តិចតួច​នៃ​ប្រជាជន យើង​សព្វថ្ងៃនេះ គឺ​កង្វះ​ជាតិ​ស័ង្កសី​ដែរ​។ ការ​កង្វះ​ជីវជាតិ​មួយ​នេះ អាច​នាំឱ្យ​ខូច​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ប្រព័ន្ធ ជីវសាស្ត្រ និង​សុខភាព​ផ្លូវចិត្ត​ផងដែរ​។ ការបាក់ ទឹកចិត្ត​អាច​កើតឡើង​ដោយសារ តែ​កង្វះ​ជាតិ​ស័ង្កសី ហើយ​វា​ក៏​ជា​អ្វី ដែល​អ្នក​ត្រូវធ្វើ​បន្ថែម ដើម្បី​បង្គ្រប់​ជីវជាតិ​នេះ​ឡើងវិញ​។ សាច់​ចៀម អាហារ​សមុទ្រ និង​សាច់សត្វ​សុទ្ធ​តែមាន ជាតិ​ស័ង្កសី​ទាំងអស់ ៕ ដោយ​៖ health.com.kh