ការបាញ់ប្រហារ​នៅ​សាលារៀន​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា សម្លាប់​មនុស្ស​២​នាក់​និង​៣​នាក់​រងរបួស​

221
ចែករម្លែក

​សិស្ស​វិទ្យាល័យ​ម្នាក់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាម៉េរិក​បាន​ទាញ​កាំភ្លើង​ខ្លី​មួយ​ពី​កាតា​ប​ស្ពាយ​របស់​វា​ហើយ​បាន​បាញ់​ទៅលើ​សិស្ស​ផ្សេងទៀត​នៅពេល​ដែល​ថ្នាក់រៀន​បានចាប់ផ្តើម​ការ​សិក្សាកា​លពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែវិច្ឆិកា ដោយ​បាន​សម្លាប់​មនុស្ស​២​នាក់​និង​៣​នាក់​ផ្សេង​ទៀត​រងរបួស​។​

​អ្នក​បាញ់ប្រហារ​នេះ​នេះ បាន​រក្សាទុក​គ្រាប់កាំភ្លើង​ចុង​ក្រោយ​មួយ​គ្រាប់​សម្រាប់​ខ្លួនឯង​។ ការបាញ់ប្រហារ​នេះ គឺ​ចំ​ថ្ងៃកំណើត​គម្រប់​អាយុ​១៦ ឆ្នាំ​របស់​អ្នក​បាញ់ប្រហារ​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ខ្មាន់កាំភ្លើង​ក្មេង​នេះ​បាន​រួចផុត​ពី​សេចក្តីស្លាប់​ដោយ​ការបាញ់​ត្រង់​ក្បាល​ដោយ​ខ្លួនឯង​តែ​ស្ថិតក្នុង​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​។

​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​កំពុង​ស្វែងរក​និង​ស៊ើបអង្កេត​អ្វី​ដែល​ជំរុញ​ឱ្យ​សិស្ស​នេះ​ឈាន​ដល់​ការបាញ់ប្រហា​នេះ នៅ​វិទ្យាល័យ Saugus នៅ​ទីក្រុង​សាន់​តា​ក្លា​រីតា ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​គេ​នៅ​មិនទាន់​ស្គាត់​អត្តសញ្ញាណឃាតក​រនេះ​នៅឡើយ​។ ប៉ូលិស​គ្រាន់តែ​និយាយថា​វា​មកពី​តំបន់​អាស៊ី ហើយ​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ទេ​។ ប៉ូលិស​បាន​ឆែកឆេរ​នៅផ្ទះ​នៃ​ក្រុម​​គ្រួសារ​របស់គាត់ ហើយ​មិន​បាន​រកឃើញ​អ្វី​ជា​គ្រោះថ្នាក់​បន្ថែម​ទៀត​នោះ​ទេ​។​

​នេះ​ជា​ហេតុការណ៍​បាញ់ប្រហារ​លើក​ទី​៨៥​នៅ​តាម​សាលារៀន​នៅ​ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​តស៊ូ​មតិ​សម្រាប់​ច្បាប់​កាំភ្លើង​តឹងរឹង​Everytown៕​ដោយ​៖​សុខា​/sn

​​ក្រុម​អ្នក​សង្គ្រោះ ដឹក​អ្នក​រងរបួស​ចេញពី​កន្លែងកើតហេតុ​នៃ​ការបាញ់ប្រហារ​នៅ​វិទ្យាល័យ Saugus នៅ រដ្ឋ​កាលីហ្វ័​រញ៉ា​

ប៉ូលិស​អម​ការពារ​សិស្ស​ចេញពី​វិទ្យាល័យ Saugus​ក្រោយ​ការបាញ់ប្រហារ​