ការបាញ់ប្រហារ​នៅ​អាល្លឺម៉ង់​៖ ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស​២​នាក់​បន្ទាប់​ពី​វាយប្រហារ​អគារ​សា​នា​មួយ​

124
ចែករម្លែក

​ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្ស​២​នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាងកើត​បន្ទាប់ពី​ប៉ុនប៉ង​ចូល​អគារ​សាសនា​មួយ ដែល​មាន​មនុស្ស​រាប់​សិប​នាក់​កំពុង​ធ្វើ​ពិធី​ឈប់​​សម្រាក​របស់​ក្រុម​ជនជាតិជ្វី​ហ្វ​កាលពី​ថ្ងៃ​ពុធ​ទី​៩​តុលា​។​

​ជនសង្ស័យ​នេះ បាន​ផ្សាយ​ផ្ទាល់​ពី​ការវាយប្រហារ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​មួយ មុនពេល​ត្រូវ​បាន​ចាប់ខ្លួន​។​

​វីដេអូ​ដែល​ឥឡូវ​នេះ​ត្រូវបាន​ដកចេញ​វិញ​នេះ​បាន​បង្ហាញ​ជននេះ​និយាយ​ប្រឆាំង​ក្រុម​ជនជាតិជ្វី​ហ្វមុន​ពេល​បើកបរ​រថយន្ត​ទៅ​អគារ​សាលា​នោះ​នៅ​ទីក្រុង​Halle​ហើយ​បាន​​បាញ់​ទៅលើ​ទ្វារ​របស់​អគារ​នេះ​។ បន្ទាប់​ពី​មិន​អាច​ចូល​បាន​នោះ ជន​ប្រដាប់អាវុធ​នេះ បាន​សម្លាប់​មនុស្ស​២​នាក់​នៅ​ក្បែរ​នោះ​។​

​ជនសង្ស័យ គឺជា​ជនជាតិ​អាល្លឺម៉ង់ អាយុ​២៧​ឆ្នាំ ដែល​បាន​ធ្វើ​សកម្មភាព​នេះ តែម្នាកឯង​។​នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន​អាល្លឺម៉ង់​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ លោក​ហ័ស ស៊ី​ហូ​ហ្វើ បាន​និយាយថា​”​យោង​ទៅតាម​រដ្ឋអាជ្ញា​សហព័ន្ធ​ថា​មិន​មាន​ការបង្ហាញ​ឬ​ភស្តុតាង​គ្រាប់​គ្រាន់​ដែលថា​វា​ជា​ហេតុផល​ជ្រុល​​និយមនៃ​ក្រុម​ជ្រុលនិយម​ស្តាំ​នោះទេ​”​។

​វីដេអូ​ពី​កន្លែង​កើតហេតុ​នេះ​បង្ហាញ​ជនសង្ស័យ​ដែល​ស្លៀកពាក់​បែប​យោធា​និង​ប្រើប្រាស់​អាវុធ​ជា​ច្រើន​ដើម​នៅក្នុង​ការវាយប្រហារ​នេះ​៕​ដោយ​៖​សុខា​/sn

ជនសង្ស័យ​នេះ ត្រូវ​បាន​ថត​ជាប់​ដោយ​មាន​ពាក់មួក​សុវត្ថិភាព និង​ធ្វើការ​បាញ់ប្រហារ​នេះ​

សា​កសព​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​Halle និង​កង​សន្តិសុខ​កាលពី​ថ្ងៃ​ពុធ ក្រោយ​ការបាញ់ប្រហារ​