ការបើក​ទូលាយ​ឱ្យ​ខេត្ត​យូ​ន​ណាន​សម្រេច​នូវ​ការ​ឈ្នះ​-​ឈ្នះ​ជាមួយ​ប្រទេសជិតខាង​

421
ចែករម្លែក

ទន្ទឹមនឹង​ការជំរុញ​ការបើក​ទូលាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ខេត្ត​យូ​ន​ណាន​បានផ្តល់​ឱកាស​ដល់ ប្រទេស​ជិត ខាងក្នុង​ការរួម​សហកា​រ​គ្នា​ជាមួយ ប្រទេស​ចិន​និង​ទទួលបាន​នូវ​ផល ប្រយោជន៍​ពី​ការអភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច ចិន ។ ព្រមជាមួយ​គ្នា​នោះ ខេត្ត​យូ​ន​ណាន​ក៏បាន​ទទួល នូវ​ការរីក ចម្រើន​ច្រើន​គួរឱ្យកត់សម្គាល់​និង​បាន សម្រេច​នូវ​ការ​ឈ្នះ​-​ឈ្នះ​រួមគ្នា ។​

​ក្រោយពី​បានរៀបចំ​ពិព័រណ៍ ចិន​-​អាស៊ី​ខាងត្បូង​លើក​ទី​៥ នៅ​ខែ មិថុនា ឆ្នាំ​២០១៨ អង្ករ​ផ្កាម្លិះ​របស់ ប្រទេស​កម្ពុជា បាន​ត្រូវ​ដាក់លក់​ក្នុង​ផ្សារ ទំនើប​“​ជី​ចា​”​ចំនួន​២០ ក្នុង​ទីក្រុង​គុន​មីង នៃ​ខេត្ត​យូ​ន​ណាន ។​

​លោក​យឺ យ៉ុង​ម៉េង​អ្នកទទួល ខុសត្រូវ​នៃ​ទីស្នាក់ការ​ប្រចាំ​ក្រុង​ណាន នី​ង​ក្រុមហ៊ុន​កាណាឌីយ៉ា គ្រុប បាន បញ្ជាក់ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី ៦០​នៃ ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង ប្រទេស​ចិន​និង​កម្ពុជា ។ ប្រទេស​ទាំង ពីរ​បានទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​ពង្រឹង​កិច្ច សហប្រតិបត្តិការ​។ ប្រទេស​ចិន​បានដាក់​ចេញ​នូវ​គោល នយោបាយ​មួយចំនួនធំ​ដើម្បី​ជំរុញ​ការ នាំចេញ​ជាពិសេស​អតិថិជន​ចិន​ផ្តោត ការយកចិត្តទុកដាក់​ទៅលើ​គុណភាព​នៃ​ផលិតផល ដែល​បានធ្វើឱ្យ​យើង​ទាំង អស់​គ្នា​កាន់​តែមាន​ជំនឿ​ចិត្ត​លើ​ការពង្រីក​អាជីវកម្ម​នៅ ខេត្ត​យូ​ន​ណាន ។​
​ ​
​មជ្ឈមណ្ឌល​ដេញថ្លៃ​ផ្កា​ស្រស់ អន្តរជាតិ​ក្រុង​គុន​មីង​ជាទី​ផ្សារ​ដេញថ្លៃ​លក់ដូរ​ផ្កា​ស្រស់​ធំ ជាងគេ​ក្នុង​ទ្វីបអាស៊ី​។ នៅពេលដែល​មមាញឹក​បំ​ផុត​រាល់ថ្ងៃ មាន​ផ្កា​ស្រស់​៨-១០​លាន​ទង បាន​ត្រូវ លក់ដូរ​និង​ដឹកជញ្ជូន​ពី​ផ្សារ​នេះ​ទៅ កាន់​តំបន់​និង​ប្រទេស​ចំនួន​ជាង​៥០ លើ​ពិភពលោក ។ ក្នុងនោះ មាន ប្រទេស​ចំនួន​២០-៣០​ភាគរយ ស្ថិតនៅក្នុង​ទ្វីបអាស៊ី ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​។ ទន្ទឹមនឹង​ការបើក​ទូលាយ​ឱ្យ​កាន់តែ ស៊ីជម្រៅ​គជ់​ភូមា ត្បូង​ស្រីលង្កា​ក្តាម ឥណ្ឌា និង​ផលិតផល​បរទេសមួយ​ចំនួន​ទៀត​កំពុង​ដើរចូល​ក្នុង​គ្រួសារ ប្រជាជន សាមញ្ញ​របស់​ប្រទេស​ចិន ។​
​ ​
​ខេត្ត​យូ​ន​ណាន​បាននិងកំពុង ដើរតួនាទី​ឈានមុខ​ក្នុងការ​បើកទូលាយ​ប្រទេស​ចិន​ទៅកាន់ ប្រទេស អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ។ តាម ស្ថិតិ​នៅ​ឆ្នាំ​១៩៧៨​ទំហំ​នាំចេញ​នាំចូល របស់​ខេត្ត​យូ​ណាន​មាន​ត្រឹមតែ​១០៤ លាន​ដុល្លារ​អាម៉េរិក​ហើយ​បាន​កើន ឡើងដល់​ទៅ ២៣៣៩០​លាន​ដុល្លារ អាម៉េរិក​នៅ​ឆ្នាំ​២០១៧ ។ ក្នុងនោះ មាន ប្រមាណ​៦០​ភាគរយ គឺ​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង​និង​អាស៊ី ខាងត្បូង ។​
​ ​
​ទន្ទឹមនឹងនេះ ខ្សែ​រថភ្លើង​ជា ច្រើន​បាននិងកំពុង​ដំណើរកា​រ​សាង សង់​ដើម្បី​ត​ភ្ជាប់​ទីក្រុង គុន​មីង​ទៅនឹង ប្រទេស​វៀតណាម​ឡាវ មី​យ៉ាន់​ម៉ា និង ថៃ​ជាដើម ។ មិនតែប៉ុណ្ណោះ​បណ្តាញ ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ផ្លូវថ្នល់​និង ផ្លូវទឹក​របស់​ខេត្ត​យូ​ណាន​ក៏បាន​ត្រូវ​កែលម្អ​ជា​បន្ត បន្ទាប់​ដែល​បានរួម ចំណែក​ក្នុង​ការជំរុញ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ចិន ជាមួយ ប្រទេស​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​។​
​ ​
​ក្រៅពី​វិស័យសេដ្ឋកិច្ច​និង ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​វប្បធម៌ ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​ចំណែក​ការផ្លាស់ប្តូរ​និង កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ សុខាភិបាល និង​ទេសចរណ៍​ជាដើម​ក៏បាន​ត្រូវ​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ។ សព្វថ្ងៃ​មាន​និស្សិត​ប្រទេសជិតខាង​កាន់តែច្រើន​មក​បន្ត​ការសិក្សា នៅ​ខេត្ត​យូ​ន​ណាន ។ គិត​មកដល់​ចុង​ឆ្នាំទៅ ចំនួន​និស្សិត​បរទេស​ដែល​មក​បន្ត​វិជ្ជា នៅ​សាកលវិទ្យាល័យ​ផ្សេងៗ​នៃ​ខេត្ត យូ​ន​ណាន​បាន​កើនឡើង​ដល់​ជាង​១,៨ ម៉ឺន​នាក់ ៕ ដោយ ជី ជឺ​ភឺ​ង ទីង យី​ឈួន និង ឈូ យី​(​ស៊ីន​ហួ​ចិន​)​

#