ការបោះឆ្នោត​ជាតិ​ថៃ​ជិត​ចូលមក​ដល់ មាន​អ្នក​ដូរ​ឈ្មោះ​ទៅ​ថាក់ស៊ីន​និង យី​ង​ឡាក់ ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​

499
ចែករម្លែក

​បេក្ខជន​សមាជិក​សភា​ដ៏​មានសង្ឃឹម​២​នាក់​នៃ​គណបក្ស ភឿ ឆាត កំពុង​ពឹង​លើ​ប្រជាប្រិយភាព​របស់​អតីត​នាយករដ្ឋមន្ត្រី ដែល​កំពុង​រត់ចោលស្រុក​ម្នាក់​ដើម្បី​ឈ្នះ​ឆ្នោត​នៅក្នុង​​ខេត្ត​ផា​យ៉ាវ ដោយ​បាន​ធ្វើ​ការដូរ​ឈ្មោះ​របស់​គេ​ទៅ​ជា​«​ថាក់ស៊ីន​»​។​

​លោក​Jiraroj Kiratisakvorakul and Chaipraphan Singhachai បាន​សំរេចចិត្ត​ដូរ​ឈ្មោះ​មុន​ការចុះ​ឈ្មោះ​បេក្ខជន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​។​

​ថាក់ស៊ីន​(Jiraroj)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យុទ្ធនាការ​បោះឆ្នោត​នៅពេល​នេះ​លំបាក​ណាស់​ដោយ​ការ​រិតត្បឹត​ចេញ​ដោយ​គណៈកម្មាធិកា​រ​បោះឆ្នោត​។​«​ការដូរ​ឈ្មោះ​នឹង​​ធ្វើអោយ​អ្នកបោះឆ្នោត​ងាយ​ចំណាំ​រូបខ្ញុំ​»​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មករា អតីត​សមាជិក​សភា​បក្ស​ភឿ​ថៃ​ខេត្ត​សុរិន្ទ លោក​Prasit Chaisrisa​បាន​អមដំណើរ​ប្រពន្ធ​និង​កូនស្រី ឈ្មោះ យី​ង​ឡាក់ និង​យី​ង​ឡាក់ ឆៃ​ស្រ៊ី​សា​(Yingluck and Yingrak Chaisrisa )​ទៅកាន់​កន្លែង​ចុះឈ្មោះ​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្រោយពី​ពួកគេ​បាន​ដូរ​ឈ្មោះ​ទៅ​ជា​យី​ង​ឡាក់​កាលពី​ពេល​ថ្មីៗ​។​

​ក្នុងពេល​ជាមួយគ្នា សមាជិក​បក្ស​ភៀ​ឆាត ដ៏​សំខាន់​ម្នាក់ បាន​ទាក់ទាញ​អ្នកគាំទ្រ​របស់​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ាត ដោយ​សន្យា​នាំ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ចូល​ស្រុក​វិញ បើ​​គណបក្ស​លោក​ឈ្នះឆ្នោត​។​

​លោក​Yongyuth Tiyapairath បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​នៅ​ខេត្ត​ភិត​សានុលោក​ថា​«​យើង​បាន​ព្យាយាម​បី​លើក​តែ​បរាជ័យ​ក្នុង​ការនាំ​ថាក់​​ស៊ីន​មក​ស្រុក​វិញ​។​ចូរ​ផ្តល់​ឱកាស​ដល់​យើង​លើក​ទី​៤ បើ​អ្នក​ទុកចិត្ត​ពួកយើង​»​។​

​លោក​ថាក់ស៊ីន​ត្រូវបាន​កាត់ទោស​កំបាំងមុខ​អោយ​ជាប់គុក​២​ឆ្នាំ​នៅ​ឆ្នាំ​២០០៨​ដោយសារ​ទំនាស់​ផលប្រយោជន៍ ពាក់ព័ន្ធ​នឹង​ការជួយ​អោយ​អតីត​ភរិយា​លោក​ទិញ​បាន​ដី​រដ្ឋ​មួយ​កន្លែង​ក្នុង​តំលៃថោក​។​លោក​ក៏​ប្រឈម​ការចោទប្រកាន់​ផ្សេងៗ​ទៀត​៕​ដោយ​៖​វាសនា​

លោក​Jiraroj Kiratisakvorakul and Chaipraphan Singhachai ដែល​បាន​ដូរ​ឈ្មោះ​ទៅជា ថាក់ស៊ីន​