ការបោះឆ្នោត​នៅ​ថៃ​៖ តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​បន្ទាប់​?

676
ចែករម្លែក
  • 81
    Shares

​នៅ​មួយ​សប្តាហ៍​ក្រោយ​ការបោះឆ្នោត​ដ៏​មាន​បញ្ហា អ្នកតាមដាន​នយោបាយ​ថៃ​នាំគ្នា​ប្រមើលមើល​អំពី​លទ្ធភាព​ដែល​អាច​កើតឡើង​នៅពេល​បន្ទាប់ នោះ​គឺ​មេដឹកនាំ​រដ្ឋប្រហារ​​ទទួល​ជោគជ័យ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​ម្នាក់ សម្ព័ន្ធភាព​នៃ​គណបក្ស​ប្រឆាំង​យោធា​រួបរួមគ្នា​ប្រឆាំង​លោក ឬ​ការជាប់គាំង​នៅ​សភា​បង្ខំ​អោយ​មាន​វិបត្តិ​ន​យោ​​បាយ​មួយទៀត ។​

​តើ​ប្រមុខ​របប​សឹក​នឹង​បន្ត​កាន់អំណាច​នៅ​ថៃ​ទៀត​? ឬ​វិបត្តិ​នយោបាយ​មួយ​នឹង​ផ្ទុះ​បង្កអោយមាន​ភាពវឹកវ​រ​តាម​ដងផ្លូវ​ដែ​អាច​នាំ​ដល់​រដ្ឋប្រហារ​យោធា​ជាថ្មី​?​ខាងក្រោម​នេះ​ជា​​សេណា​រី​យ៉ូ​ដែល​អាច​កើត​មាន​ក្រោយ​ការបោះឆ្នោត​ថៃ​។​

​ក្រុម​យោធា​បន្ត​កាន់​អំណាច​ដោយ​ស្របច្បាប់​

​បើ​ភ្នាល់​ខាង​ក្រុម​យោធា​ទំនងជា​មាន​សង្ឃឹម​ច្រើន​។​គណបក្ស​គាំទ្រ​យោធា ផា​ឡាំង ប្រចា​រ៉ា​ត បានធ្វើអោយ​គូប្រជែង​ស្រឡាំងកាំង​ជាមួយនឹង​ការ​ដណ្តើម​បាន​សម្លេងគាំទ្រ​​ពី​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស​ច្រើនជាងគេ​។​ប្រការ​នេះ​អាច​ជួយ មេដឹកនាំ​រដ្ឋប្រហារ ប្រា​យុទ្ធ ចាន​អូ​ចា អោយ​បន្ត​កាន់​អំណាច​បាន​។​ក្រៅពី​រកបាន​សម្លេង​ប្រកៀក​ប្រកិត​​គូប្រជែង លោក​នៅ​មាន​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​២៥០​រូប​រង់ចាំ​បោះឆ្នោត​គាំទ្រ​រួចជាស្រេច​ទៀត​។​មានន័យថា ផា​ឡាំង ប្រចា​រ៉ា​ត ត្រូវការ​អាសនៈ​សភា​តែ​១២៦ ខណៈ​គូ​​ប្រជែង​ត្រូវ​រក​អោយបាន​៣៧៦​អាសនៈ​។​

​បច្ចុប្បន្ន​បក្ស​យោធានិយម​នេះ មាន​៩៧​កៅអី​សភា​(​សភា​តំណាង​មណ្ឌល​) និង​ត្រូវ​រំពឹងថា​នឹង​បាន​អាសនៈ​បន្ថែមទៀត​ពី​ការបោះឆ្នោត​តាម​បញ្ជី​សម​មាត្រ​របស់​គណបក្ស ដែល​នៅ​មិន​ទាន់​បញ្ចេញ​នៅឡើយ​។​សមាជិក​សភា​តាម​បញ្ជី​សម​មាត្រ​ចំនួន​១៥០​អាសនៈ​នឹង​ត្រូវ​គណនា​តាម​សន្លឹកឆ្នោត​សរុប​ដែល​បក្ស​នី​មួយៗ​ទទួលបាន​។​ផា​ឡាំង ប្រា​ចា​រ៉ា​ត ដណ្តើម​បាន​សន្លឹក​ឆ្នោត​ពី​ប្រជាជន​សរុប​ច្រើនជាងគេ​(៨,៤​លាន​) ដូច្នេះ​បក្ស​នេះ​មុខ​ជា​ទទួល​អាសនៈ​បន្ថែម​ច្រើនជាងគេ​។​

​ទោះជា​យ៉ាងណា ទី​ទី​ផូល ផាក​ឌី​វ៉ា​នី​ច អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​សកល​វិទ្យាល័យ​Ubon Ratchathani University​បាន​ចាប់អារម្មណ៍​ថា ការពន្យារពេល​រាប់​និង​ការរាប់​​បែប​ខ្ជីខ្ឃា​របាន​ធ្វើអោយប៉ះពាល់​សុចរិតភាព​នៃ​ការបោះ​ឆ្នោត​ក្នុង​ក្រសែភ្នែក​របស់​អ្នកបោះឆ្នោត​។​ប្រជាជន​សួរ​អំពី​សន្លឹកឆ្នោត​ដែល​គេ​ទទួលបាន​។​ប្រជាជន​នៅតែ​មាន​គំនិត​​ថា ការបោះឆ្នោត​នេះ​ត្រូវ​បាន​លួច​បន្លំ​»​។​

​តើ​ក្រុម​ប្រជាធិបតេយ្យ​ទទួលជោគជ័យ​ទេ​?

​វា​ប្រៀប​ដូចជា​ការធ្វើដំណើរ​ឡើង​ភ្នំ តែ​ពួកគេ​កំពុង​តស៊ូ​។​គណបក្ស​៧​រួម​គ្នា​បង្កើត​ជា​ក្រុម​មួ​យ​និង​អះអាង​ថា​ប្រមូល​បាន​សម្លេង​គ្រប់គ្រាន់​នៅ​ក្នុង​សភា​ជាន់​ទាប​(២៥៥)​និង​​មាន​សិទ្ធិ​បង្ក​កើត​រដ្ឋាភិបាល​។​ក្រុម​នេះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ជា​បក្ស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត​។​ដៃគូ​ដ៏​សំខាន់​របស់​​ភឿ​ថៃ​គឺ​គណបក្ស​ទើប​បង្កើត​ថ្មី​របស់​សេដ្ឋី​វ័យក្មេង​ម្នាក់ គឺ​បក្ស «​អនាគត​ឆ្ពោះទៅមុខ​»​ដែល​ឥឡូវ​ជា​បក្ស​ទទួលបាន​សម្លេង​ឆ្នោត​គាំទ្រ​សរុប​ធំ​បំផុត​លំដាប់​ទី​៣​នៅក្នុង​ន​យោ​​បាយ​ថៃ​។​

​តែ​ការអះអាង​ថារ​ក​បាន​សម្លេង​ភាគច្រើន​គ្រប់គ្រាន់​នៅ​ក្នុ​ង​សភា​ជាន់​ទាប​វា​ហាក់ដូចជា​លឿន​បន្តិច​ដោយសារ​លទ្ធផល​អនុម័ត​ផ្លូវការ​ចុង​ក្រោយ​នៅ​មិន​ទាន់​ចេញ​ទេ ទា​ល់​​តែ​ដល់​ថ្ងៃ​៩​ឧសភា​ឯណោះ ខណៈ​គណបក្ស​ឱកាសនិយម​ធំ​គួរសម​មួយ គឺ​បក្ស ភូម​ចៃ​ថៃ នៅ​ស្ងៀម​មិន​មាត់​មិន​ក​ទេ​តាំងពី​មុន​មក​។​មេដឹកនាំ​របស់​បក្ស​នេះ គឺ​អ្នក​មាន​កំពូល​​ម្នាក់​លោក​អានុ​ធីន ឆាន​វី​រ៉ា​គុល អាច​ត្រូវ​ផ្តល់​តំណែង​នាយករដ្ឋមន្ត្រី​នៅក្នុង​ការចរចា​តថ្លៃ​គ្នា​ណាមួយ​។​ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​អាប់​ភិស៊ី​ត​​ក៏​កំពុង​បង្ហាញ​សញ្ញា​មិន​ប្រាកដប្រជា ដោយ​ម្តង​ថា​ចង់​ចូល​ជាមួយ​ផា​ឡាំង ប្រា​ចា​រ៉ា​ត​តែ​ដាក់​លក្ខខណ្ឌ និង​ម្តង​ថា​ចង់​នៅ​ជា​បក្ស​ប្រឆាំង​ដោយ​មិន​ចង់​ចូលរួម​ជាមួយ​ក្រុម​​ចំរុះ​ណា​ទេ​។​តាមពិត​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ជា​បក្ស​ឱកាសនិយម​មួយ​ដែរ​តែ​មិន​អាច​ចូល​ជាមួយ​ភឿ​ថៃ​បាន​ទេ​ទោះជា​និយម​ប្រជាធិបតេយ្យ​ដូច​គ្នា​ដោយសារតែ​ធ្លាប់​ជា​គូ​​សត្រូវ​នយោបាយ​តាំងពី​សម័យ​អាវ​ក្រហម​អាវ​លឿង​។​ក្រុម​នយោបាយ​វ័យ​ចំណាស់​ជាង​គេ​នេះ​មិន​ដែល​ទទួលបាន​សម្លេង​គាំទ្រ​ពី​អ្នកបោះឆ្នោត​នាំមុខគេ​ទេ តែ​បាន​ប្រើល្បិច​កៀរ​​គរ​សម្លេង​ក្នុង​សភា​រហូត​ដណ្តើមបន​តំណែង​នាយករដ្ឋមន្ត្រី ទោះជា​បក្សនិយម​ថាក់ស៊ីន មាន​សម្លេង​នាំមុ​ខក្តី​។​

-​ជាប់គាំង​ក្នុង​សភា​

​អ្វី​ជា​ការជាប់គាំង​ក្នុង​សភា​? ពួក​អ្នកវិភាគ​និយាយថា ចំនួន​សមាជិក​សភា​នៃ​ក្រុម​ប្រជាធិបតេយ្យ​និយម អាច​ស្មើគ្នា​នឹង​ចំនួន​សមាជិក​ព្រឹទ្ធសភា​របស់​ក្រុម​យោធា ដែល​វា​អាច​​បង្ករ​ការជាប់គាំង​សំរាប់​សភា​ថ្មី​របស់​ថៃ​។​ស្ថានភាព​នេះ លោក​ប្រា​យុទ្ធ​ជា​នាយករដ្ឋមន្ត្រី​(​ចាំផ្ទះ​)​តែ​សភា​គ្រប់គ្រង​ដោយ​ក្រុម​នយោបាយ​ដែល​ប្រឆាំងនឹង​លោក​។​ក្រុម​ប្រឆាំង​​ថៃ​អាច​កាន់កាប់​តំណែង​ប្រធានសភា​និង​អនុម័ត​ញត្តិ​សម្តែង​ការមិនទុកចិត្ត ដែល​នឹង​នាំ​ដល់​ការប្រឈមមុខ​និង​ស្ថានភាព​ទាល់ច្រក​មួយ​។​នៅ​ទី​បំផុត​ទៅ​វា​នាំ​ដល់​ភាព​វឹក​​វរ​ច្របូកច្រល់​ហើយ​យោធាហ​ក់​ចូល​មក​ស្តារ​សណ្តាប់ធ្នាប់​ជាថ្មី​,​នេះ​បើ​តាម​ការយល់ឃើញ​រប​ស់លោក​អែរ​រ៉ុន ខុន​ណែ​ល​លី អ្នកសិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សំរាប់​ការសិក្សា​​អំពី​យុទ្ធសាស្ត្រ​៕​ដោយ​៖​វាសនា​