ការបោះឆ្នោត​នៅ​ថៃ​៖ ភឿ​ថៃ​សុំ​តែងតាំង​លោក​ថា​ណា​ថន​ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​

492
ចែករម្លែក
  • 143
    Shares

​មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ដែល​ជាប់​ឆ្នោត​នៅ​លំដាប់​ទី​៣ លោក​ថា​ណា​ថន រឿង​រុងរឿង​គិត បាន​បញ្ចេញ​ឲ្យដឹងថា គណបក្ស​ភឿ​ថៃ​បាន​សុំ​ផ្តល់​តំណែង​​នាយករដ្ឋមន្ត្រី​ដល់​លោក បើ​បេក្ខជន​របស់​ភឿ​ថៃ​មិន​អាច​បាន​ការគាំទ្រ​គ្រប់គ្រាន់​។​

​លោក​បាន​និយាយថា​ តែ​លោក​បាន​បដិសេធ​សំណើ​នេះ​និង​ថា​វា​មិនមែន​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ក្រុម​លោក​ចូលរួម​ក្នុង​ក្រុម​ចម្រុះដែល​ដឹកនាំ​ដោយ​ភឿ​ថៃ​ដើម្បី​បង្កើត​រដ្ឋា​ភិ​​បាល​មួយ​ទេ​។​

​សេដ្ឋី​គ្រឿង​រថយន្ត​រូបនេះ បាន​បញ្ចេញ​ឲ្យដឹង​តាម​ទូរទស្សន៍​Thai Rath TV​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា​ថា ប្រធាន​យុទ្ធសាស្ត្រ​របស់​បក្ស​ភឿ​ថៃ ​លោក​ស្រី ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន​​ បាន​ធ្វើ​សំណើ​នេះ​ក្នុងអំឡុង​សន្ទនា​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​។​វា​ត្រូវ​បាន​ស្នើឡើង​នៅពេល​លទ្ធផល​មិន​ផ្លូវការ​បង្ហាញថា ភឿ​ថៃ​ទំនង​ជា​ឈ្នះ​បាន​អាសនៈ​សភា​តាម​មណ្ឌល​​ច្រើន​ជាង​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត​។​

​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​បាន​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ត្រូវតែ​ជា​សមាជិក​សភា​ជាប់ឆ្នោត​មួយរូប និង​ថា​អាទិភាព​របស់​គណបក្ស​របស់​លោក​គឺ​បញ្ចប់​ការ​កាន់​​អំណាច​របស់​ក្រុម​យោធា​៕​ដោយ​៖​វាសនា​/Ha

លោក​ថា​ណា​ថន​(​ស្តាំ​)​និង​មេដឹកនាំ​ភឿ​ថៃ​លោក​ស្រី​ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន​

#