ការបោះឆ្នោត​នៅ​ថៃ​៖ សមាជិកសភា​មក​ពី​ប្រទេស​៤​អំពាវនាវ​ឱ្យ​របប​យោធា​ថៃ ធានា​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​

212
ចែករម្លែក
  • 3
    Shares

​សមាជិកសភា​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែ​មីនា​បាន​ជំរុញ​ឱ្យ​របប​យោធា​ថៃ ដក​ចោលការ​រឹតបន្តឹង​លើ​សេរីភាព​បញ្ចេញមតិ​ដើម្បី​អនុញ្ញាត​​ឱ្យមាន​យុទ្ធនាការ​ឃោសនា​ដោយ​សេរី​និង​យុត្តិធម៌​នៅ​មុន​ការបោះឆ្នោត​សកល​នៅ​ថ្ងៃទី​២៤​ខែ​មីនា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុម​សមាជិកសភា​ចំនួន​៥២​នាក់ ដែល​មកពី​ប្រទេស​៤​ដែល​រួម​ទាំង​សមាជិក​២៤​នាក់​នៃ​សភា​អាស៊ាន​សម្រាប់​អង្ក​សិទ្ធិមនុស្ស​APHR​ក៏បាន​​អំពាវនាវ​យោធា​នៃ​ប្រទេស​នេះ អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ក្រោយ​អនុវត្ត​អាណត្តិ​របស់​ខ្លួន ដោ​សេរី គ្មាន​ការជ្រៀតជ្រែក​។​

​ប្រទេស​ថៃ​ស្ថិតនៅក្រោម​ការដឹកនាំ​ដោយ​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​ខែ​ឧសភា​ឆ្នាំ​២០១៤​មក​។​

​ប្រទេស​ទាំង​៤​នេះ គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទីម័​រខាង​កើត និង​ហ្វីលីពីន​។​

​ជុំវិញ​ការបោះឆ្នោត​នៅ​ថៃ​នេះដែរ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បាន​អញ្ជើញ​សម​ភាគី​របស់​ខ្លួន​នៅ​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត​នៅក្រៅ​ប្លុក​នេះ រួម​មាន​សហភាព​​អឺរ៉ុប មក​សង្កេតការណ៍​ការ​បោះឆ្នោតជាតិ​នៅ​ថ្ងៃ​២៤​មីនា​។​ការអញ្ជើញ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​អ្នក​ត្រួត​មើល​ការបោះឆ្នោត​អាស៊ាន ម៉ិក​ស៊ិច ម៉ាល់​ឌី​វ​និង​កូរ៉េខាងត្បូង និង​​ប្រទេស​ជាច្រើន​បាន​ទទួលយក​៕​ដោយ​៖​សុខា​/​វាសនា​