ការបំបៅមែកស្វាយដោយប្រើឫសជំនួយ

3401
ចែករម្លែក

សម្ភារ​ត្រូវមាន​៖ កូនកាំបិត​ស្រួច ឫស​ស្វាយ ដើម​ស្វាយ​ដែល​ធ្លាប់​ផ្លែ​មាន​សុខភាព​ល្អ និង​ផ្លែ​បាន​ច្រើន ខ្សែ​ប្លា​ស្ទិ​ច​សម្រាប់​រុំ​ថង់​ដាក់​ល្បាយ​ស្រកីដូង​លាយ​ជាមួយ​កំទេច​ស្លឹក​រុក្ខជាតិ​ខ្លះ ។​

​វិធី​ធ្វើ​៖
– ជ្រើសរើស​មែក​ដែល​ល្អ​ទំហំ​ប្រមាណ​ប៉ុនកដៃ​
– យក​កាំបិត​ចិត​សំបក​មែក​នោះ​ជុំវិញ​ប្រមាណ ៤​កន្លែង ដោយ​ចិត​យក​ទំហំ​ធំ​ជាង​ឫស​បន្តិច

 

– ចិត​ឫស​សម្រាប់​យកមក​បំបៅ​នេះ​ឲ្យ​បញ្ឆិត និង​ស្រួច​ប្រវែង​សរុប​ប្រមាណ ២​តឹក​

– យក​ផ្ទៃ​ចិត ឫស​នោះ​ដាក់​ភ្ជាប់​ទៅនឹង​ផ្នែក​ដែល​ចិត​រួច​នៅលើ​ដើម​ទាំង ៤​កន្លែង​នោះ រួច​យក​ខ្សែ រុំ​ឲ្យ​ជាប់

– យក​ថង់​ដែលមាន​ស្រកីដូង​រួច​នោះ មក​ចង​ផ្អោប​ជុំវិញ​ឲ្យ​ជាប់ រួច​ជៀ​សំបក​ជុំវិញ​ខាងក្រោម កន្លែង​ដែល​បំបៅ​នោះ​ចេញ

– ស្រោច​ទឹក​រាល់ថ្ងៃ រយៈពេល​ប្រមាណ ២​ខែ វា​នឹង​ចាប់ផ្ដើម​មាន​ឫស ហើយ​នៅពេលដែល​វា​មាន ឫស​ច្រើន​ហើយ​អ្នក​អាចយ​កវាម​កដាំ​បាន​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​