ការបំផ្លាញ​ស្រូវ​ដោយ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​នៅ​ហ្វីលីពីន មាន​ចំនួន​ច្រើន​ហួស​ពី​ការរំពឹង

599
ចែករម្លែក

ប្រទេសហ្វីលីពីនបានខាតបង់ផលដំណាំស្រូវសរុបចំនួន២៥០.៧៣០តោនដោយសារតែព្យុះទីហ្វុងដ៏ខ្លាំងដែលបក់​បោកលើបណ្តាខេត្ត ភាគខាងជើងរបស់ប្រទេសនេះ កាលពីចុងសប្តាហ៍មុន ។ នេះបើយោងតាមការប៉ាន់ ប្រ​មាណជាផ្លូវការដំបូង ដែលលើសពីការព្យាករណ៍កាលពីមុនគឺប្រហែល៦០ភាគរយ។

ប្រទេសហ្វីលីពីនដែលជាប្រទេសនាំចូលអង្ករធំបំផុតនៅលើពិភពលោកបានខំប្រឹងប្រែងបង្កើនការស្តុកអង្កររបស់ខ្លួន នៅមុនពេលខ្យល់ព្យុះម៉ាងឃុតបានបក់បោកលើ ។ ការខំប្រឹងប្រែងបង្កើនការស្តុកអង្ករនេះ បាននាំឱ្យតម្លៃលក់រាយកើនឡើង ហើយវាបាននាំឱ្យមានអតិផរណាឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ ចុងក្រោយនេះ។

ក្រសួងកសិកម្មហ្វីលីពីន បានវាយតម្លៃពីដំបូង អំពីផលដំណាំខូចខាតគឺអស់ទឹកបា្រក់ចំនួន៩,៦ពាន់លាន​ប៉េសូ​(១៧៧លានដុល្លារ)ប៉ុន្តែ បាននិយាយថា ចំនួនខូចខាតនេះ មានការកើនឡើង នៅពេលមានរបាយការណ៍បន្ថែមទៀតអំពីការខូចខាតផលដំណាំ។

លោក Emmanuel Pinol រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនបាននិយាយថា ” ការខូចខាតផលដំណាំកសិកម្មសរុបគឺអស់ទឹកប្រាក់ពី១១ទៅ១២ពាន់លានប៉េសូ។

ខ្យល់ព្យុះ Mang Khut នេះ បានបក់បោកលើទីក្រុងហុងកុង និង ទីក្រុងម៉ាកាវ និងបន្តទៅកាន់ខេត្តក្វាងចូវ ប្រទេសចិន ភាគអាគ្នេយ៍ បន្ទាប់ពីវាបានបក់បោកយ៉ាងខ្លាំងលើប្រទេសហ្វីលីពីន ជាទីដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់៧៤នាក់៕ដោយ៖សុខា/SN

ប្រជាជនមូលដ្ឋាន និងអ្នកជួយសង្រ្គោះជីកកាយរកអ្នកជនរងគ្រោះពីការបាក់ដីនៅទីប្រជុំជនមួយបង្កដោយព្យុះម៉ាឃុត

ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះ Mang Khut នៅហ្វីលីពីន រហូតមកដល់ពេលនេះ បានកើនឡើងដល់៧៤នាក់ តែមនុស្សប្រមាណ៤០នាក់ទៀតនៅកប់ក្នុងដីបាក់