ការបំពេញ​ការងារ​ផ្ទះ​ជា​សកម្មភាព​ហាត់ប្រាណ​មួយ

148

ហាត់ប្រាណ​ពុំ​ត្រឹមតែ​ជួយ ឱ្យ​សរីរាង្គ​មាំមួន​ទន់ភ្លន់ តែ​នៅ​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃឈាម​បេះដូង ធ្វើ​សកម្ម​ភាពល្អ​បំផុត ។ ទន្ទឹម​នោះ តាម​ការស្រាវជ្រាវ​ថ្មី​បំផុត​បង្ហាញថា ហាត់ប្រាណ​ជួយ​ទប់ស្កាត់ មហារីក​អូវែរ យ៉ាង​មាន​ប្រសិទ្ធភាព ។​
​ ​
​ការស្រាវជ្រាវ​ពី​អ្នកជំងឺ មហារីក​អូវែរ​ជាង ៨.៣០០ នាក់ និង ស្ត្រី​គ្មាន​ជំងឺ ១២.៦០០ នាក់ បង្ហាញថា អ្នក​ហាត់ប្រាណ​លេង​កីឡា​ជាប្រចាំ មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​នេះ ទាប​ជាង ។​
​ ​
​មនុស្ស​ជាច្រើន​គិតថា ធ្វើ​កិច្ច ការ​ផ្ទះ​ដូចជាៈ លាងចាន ជូត​ផ្ទះ បោកគក់ រៀបចំផ្ទះ​សម្បែង​… គ្រាន់តែ ជា​ការងារ​កំប៉ិកកំប៉ុក ហើយ​វា​ពុំមាន ប្រសិទ្ធភាព​អ្វី​ក្នុងការ​ទប់ស្កាត់​មហា​រិ​ក អូវែរ ប៉ុន្តែ​គឺ​ការងារ “​គ្មាន​ឈ្មោះ​” នេះ បែរជា​សកម្មភាព​ដ៏​មាន​ប្រយោជន៍ មានលទ្ធភាព​ទប់ស្កាត់​ការប្រមូលផ្តុំ ជាតិ​ខ្លាញ់​លើស បង្ក​ភាពមិនប្រក្រតី អ័រម៉ូន ដែលជា​មូលហេតុ​នាំ​ដល់​ជំងឺ​ស្ត្រី​មួយចំនួន​ដូចជា មហារីក​មាត់ស្បូន មហារីក​សុដន់ មហារីក​អូវែ​… និង ថែមទាំង​អាចជួយ​ស្ត្រី​ឱ្យ​បង្កើន​ប្រព័ន្ធ ភាពស៊ាំ​រាងកាយ ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ចាត់ទុកថា មិនគួរ​មើលស្រាល​ការងារ​ផ្ទះ​ទេ ព្រោះ វា​ក៏​ជួយ​សរីរាង្គ​បានធ្វើ​ចលនា និង​ទប់ ស្កាត់​បាន​ជំងឺ​ជាច្រើន​ប្រភេទ ។ ការងារ ផ្ទះ​មិន​ងាយស្រួល​ឡើយ ប្រសិន​ផ្ទះ របស់​អ្នកធំ​ទូលាយ និង​ច្រើន​ជាន់​នោះ គឺ​វា​ជា​កិច្ចការ​មួយ​ដ៏​នឿយហត់ ៕ ប្រែ​សម្រួល​: រតនៈ​