ការបំពេញ​វីតាមីន D គ្រប់​អាចជួយ​បញ្ចុះទម្ងន់ និង​បំបាត់​ខ្លាញ់​ពោះ​

437
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​របស់​ក្រិ​ក​បង្ហាញថា មនុស្ស​ជាច្រើន​អាច​បញ្ចុះទម្ងន់​បន្ថយ​ខ្លាញ់​ពោះ យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​គ្រាន់តែ​ចេញ​ក្រៅ​ផ្ទះ​ច្រើនជាង ឬ​បំពេញបន្ថែម​វីតាមីន D ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ក្រិ​ក បាន​ស្រាវជ្រាវ​លើ​មុខសញ្ញា​កុមារ និង​រកឃើញថា ការបំពេញ​គ្រប់​វីតាមីន D ជួយ​ឲ្យ​មនុស្ស​ធាត់​ងាយ​សម្រេច​គោលដៅ​បញ្ចុះទម្ងន់​ជាង​, ទន្ទឹម​នោះ​ការពារ​សុខភាព​ដោយសារ​ជួយ​ឲ្យ​ថយចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​, បន្ថយ​អត្រា ជាតិ​ខ្លាញ់​រាងកាយ​, ពិសេស​ខ្លាញ់​ពោះ ។​

​ដើម្បី​បញ្ជាក់​ក្រុម​ស្រាវជ្រាវ​បាន​តាមដាន​កុមារ​ធាត់ ២៣២ នាក់ ក្នុង​រង្វង់​១​ឆ្នាំ​, ក្នុងនោះ​កុមារ​ពាក់កណ្ដាល​បាន​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន D, ពាក់កណ្ដាល​ប្រើ​ឳ​សថ​ក្លែង បន្លំ​ដើម្បី​ផ្គូផ្គង ។​

​លទ្ធផល​បង្ហាញថា ក្រុម​កុមារ​បាន​ផ្គត់ផ្គង់​គ្រប់​វីតាមីន D បាន​មាន កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ស្ថិរភាព​ជាង​ច្រើន​, អត្រា​ជាតិ​ខ្លាញ់​សរីរាង្គ​ក៏​ថយចុះ​ខ្លាំង​ប្រៀប​នឹង​ក្រុម​ផ្គូផ្គង​, ទោះបី បាន​បរិភោគ​អាហារ​តាម​របប​ដូចគ្នា ។​

​ទោះបី​ការពិសោធន៍ ត្រូវបាន​អនុវត្តន៍​លើ​កុមារ តែ​ពួក​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ដឹងថា វា​ក៏ ត្រឹមត្រូវ​ចំពោះ​ទាំង​មនុស្ស​ធំ ។​

​ក្រុម​អ្នកស្រាវជ្រាវ ក៏​រកឃើញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ជំងឺ​ធាត់ និង​វីតាមីន D ក្រុម​អ្នក លើស​ទម្ងន់ ធាត់​ច្រើន​មាន​បរិមាណ​វីតាមីន D ក្នុង​រាងកាយ​មិន​គ្រប់​ស្តង់ដារ ។ ផ្ទុយ​មកវិញ​ប្រសិន​បំពេញ​គ្រប់​វីតាមីន D, ពុំ​ត្រឹមតែ​អាច​បញ្ចុះទម្ងន់​, ខ្លាញ់​ពោះ​ងាយ ស្រួល​ជាង​តែ​នៅ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ ។​

​ប្រភព​វីតាមីន D ជួរមុខ​ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​គឺ​កម្ដៅថ្ងៃ ។ កៅ​ពីនេះ អាច​បរិភោគ​អាហារ​សម្បូរ​វីតាមីន D ត្រី​សា​សល់​ម៉ុ​ន​, ធូ​ណា​,… ទឹកដោះ​សត្វ ឬ​ទឹក​សណ្ដែកសៀង​, ទឹកក្រូច​ពោធិ៍សាត់​, ហ្វ្រូ​ម៉ា​, ផ្នែក​ក្រហម​នៃ​ស៊ុត​… ។ វិធី​ចុងក្រោយ គឺ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន D ៕ ប្រែ​សម្រួល​: រតនៈ​