ការបំពេញ​វីតាមីន D និង​កាល់ស្យូម​មិនអាច​បង្ការ​បានការ​បា​ក់​ឆ្អឹង​ចំពោះ​មនុស្ស​ចាស់​ឡើយ​

101

​ការបាក់​ឆ្អឹង​ដោយសារ​ដួល ជា​បាតុភូត​ទូទៅ​ចំពោះ​មនុស្ស​ចាស់ ។ អ្នកជំនាញការ​ជាច្រើន​តែង​ទូន្មាន​គួរ បំពេញ​វីតាមីន D និង​កាល់ស្យូម ដើម្បី បង្ការ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង ។​
​ ​
​ប៉ុន្តែ តាម​ការស្រាវជ្រាវ​ថ្មី មួយ​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ​បានឱ្យដឹងថា វីតាមីន​ឌ​និង​កាល់ ស្យូ​ម​មិន​អាចជួយ​មនុស្ស​ចាស់​ប​ង្កា​របាក់​ឆ្អឹង​បាន ។​

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ពុំមាន​ការខុសប្លែក​គ្នា​រវាង​អ្នក​បំពេញ វីតាមីន D​និង​កាល់ស្យូម ប្រៀប​នឹង​អ្នក​មិន​ប្រើ ។ មុខសញ្ញា​ទាំងពីរ​នេះ​សុទ្ធតែ មាន​ហានិភ័យ​បាក់ឆ្អឹង រួមមាន​បាក់ ឆ្អឹងសន្លាក់​ត្រគាក​ដូចគ្នា ។​
​ ​
​បណ្ឌិត ជេ ហ្គូ ហ្សា​វ (Jai-Guo Zhao) អ្នកស្រាវជ្រាវ​មួយរូប​ឱ្យដឹងថា ដល់ពេល​មនុស្ស​ចាស់ គួរ​ឈប់​លេប អាហារ​បំប៉នបំពេញ​វីតាមីន D និង​កាល់ ស្យូ​ម​ទៅ ព្រោះ​ប្រសិទ្ធភាព​បង្ការ​ពុក ឆ្អឹង​មិន​ខ្ពស់ ។
​ ​
​លោក​បាន​ទូន្មាន​ថា មនុស្ស ចាស់​គួរ​កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ​របៀបរបប​រស់នៅ​ដូចជា​ហាត់ប្រាណ សំដិល ថ្ងៃ​រាល់​ព្រឹក និង​សម្រួល​របប​អាហារ ធានា​គ្រប់​ជីវជាតិ ។​
​ ​
​មនុស្ស​មួយចំនួន​អាចមាន គ្រប់​វីតាមីន D ក្នុងពេល​គេ​ដើរ​កម្សាន្ត កណ្តាលវាល និង​ក្រោម​ពន្លឺ​ថ្ងៃ ។ ក្រៅពីនេះ​គេ​រក្សាបាន​ទម្ងន់​សមស្រប និង​ហាត់ប្រាណ​ជាប្រចាំ ។ អ្នក​ទាំងនេះ​អាច​បន្ថយ​ហានិភ័យ​ដួល និង​បាក់ឆ្អឹង ។​
​ ​
​លោក​បាន​បន្តថា ប្រសិន​ប្រើ វីតាមីន D កម្រិត​ខ្ពស់ (១.០០០ ឯក​តា ឬ ខ្ពស់ជាង​) ឬ​លេប​ទាំងពីរ ក្នុងពេល ជាមួយគ្នា​អ្នក​ទាំងនេះ​អាច​ប្រឈម​ហានិភ័យ​រង​ឥទ្ធិពល​បន្ទាប់បន្សំ​ខ្ពស់​ទៅវិញ ៕ ប្រែ​សម្រួល​: រតនៈ