ការប្តូរ​ភេទ​នាំឱ្យ​សិង្ហ​បុរី ប្រកាស​អាពាហ៍ពិពាហ៍​មួយ​ទុកជា​មោ​ឃៈ​

1328
ចែករម្លែក

​ប្រទេស​សិង្ហ​បុរី​បានប្រកាស​ទុកជា​មោ​ឃៈ​នូវ​អាពាហ៍ពិពាហ៍​របស់​ស្ត្រី​ប្តូរ​ភេទ​ម្នាក់​និង​ដៃគូ​របស់​នាង ជាហេតុ​នាំឱ្យមាន​ការចោទប្រកាន់​ថា​រើសអើង​ចំពោះ​សហគមន៍ “​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​ស្រលាញ់​ទាំងពី​ភេទ និង​អ្នក​ប្ដូរ​ភេទ​” (Lesbian Gay Bisexual and Transgender) ហៅ​កាត់​ថា​LGBT​។​

​ប្ដី​ប្រពន្ធ​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយគូ​នេះ​បាន​រៀបការ​កាលពី​ខែតុលា​ឆ្នាំ​២០១៥​ដោយ​ម្នាក់​ជា​បុរស និង​ម្នាក់​ជា​ស្ត្រី មុនពេល​ប្តី​ធ្វើការ​វះកាត់​ប្តូរ​ភេទ​ឱ្យ​ក្លាយជា​មនុស្ស​ស្រី​នេះ បើ​យោងតាម​កាសែត ក្នុងស្រុក​ចេញផ្សាយ​ប្រចាំថ្ងៃ​មានឈ្មោះ​ថា​Straits Times​។ អាពាហ៍ពិពាហ៍​របស់​ពួកគេ​ត្រូវបាន មន្ត្រី​ប្រកាស​ចាត់ទុកជា​មោ​ឃៈ​កាលពី​ខែកុម្ភៈ​បន្ទាប់ពី​ប្តី​ប្រពន្ធ​ដែល​បានដាក់​ពាក្យ​ទិញ​ផ្ទះល្វែង​ក្រោម​ឧបត្ថម្ភ​ធន​សម្រាប់​ប្តី​ប្រពន្ធ​រៀបការ​រួច​បាន​ប្រាប់​អាជ្ញាធរ​អំពី​ការប្តូរ​ភេទ​របស់ខ្លួន​។​

​សូមបញ្ជាក់ថា​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​មិនត្រូវ​បានទទួល​ស្គាល់​ឡើយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​ល្បី​ខាង​មាន​ច្បាប់សង្គម​តឹងតែង​។ ជាការ​ឆ្លើយតប អង្គការ​មួយ​មាន​ឈ្មោះថា​OutRight Action International មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ដែល​ធ្វើ​យុទ្ធនា​ការការពារ​សិទ្ធិ​សហគមន៍ អ្នក​ស្រលាញ់ ភេទ​ដូចគ្នា​អ្នក​ស្រលាញ់​ទាំងពី​ភេទ និង​អ្នក​ប្ដូរ​ភេទ​ទូទាំង​ពិភពលោក បានចាត់ទុក​ចំណាត់ការ​នេះ​ថា មិន​ធ្លាប់មាន​ពីមុនមក និង​មិនអាច​ទទួលយកបាន​៕ ប្រែ​សម្រួលៈ ខុម​

​អ្នកចូលរួម​ម្នាក់​សើច​សប្បាយ​ក្នុង​ពិធី​ដង្ហែ​កូនក្រមុំ​ខ្ទើយ​ប្រចាំឆ្នាំ​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៧ (Sex change prompts)