ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​: ជា​បណ្ដោះអាសន្ន ខេត្តកំពង់ស្ពឺ បាន​មេដាយ នាំមុខគេ​

612
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​កីឡា​សិស្ស លើក​ទី​១ (The 1st National School Games) កំពុងតែ​ដំណើរការ ទៅបាន​យ៉ាង​ល្អ ហើយ​មកទល់ពេលនេះ ប្រភេទ​កីឡា​ខ្លះ បានបញ្ចប់​ទៅហើយ​។​

​ជា​បណ្ដោះអាសន្ន គិត​ត្រឹម​ថ្ងៃទី​១២ មិថុនា ក្នុងចំណោម​រាជធានី​-​ខេត្ត ទាំង ២៥ ដែល​ចូលរួម​នោះ ៨ រាជធានី​-​ខេត្ត ហើយ ដែល​ដណ្ដើមបាន​មេដាយ ក្នុងនោះ ជា​បណ្ដោះអាសន្ន ខេត្តកំពង់ស្ពឺ ដណ្ដើមបាន​មេដាយ ច្រើនជាងគេ ។​

ទិដ្ឋភាព​ថ្លឹង​ទម្ងន់ មុនពេល​ប្រកួត និង​ការចាប់​ឆ្នោត​

​តាម​តារាង​មេដាយ ដែល​បញ្ចេញ​ឲ្យ​ដឹង ពី​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​នោះ ខេត្តកំពង់ស្ពឺ រកបាន​មេដាយ ចំនួន ៩ គ្រឿង គឺ​មេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ៣ គ្រឿង ។ ខេត្តស្ទឹងត្រែង ដែល​ឈរ​នៅ​លំដាប់​ទី​២ នោះ ដណ្ដើមបាន​មេដាយ សរុប​ចំនួន ៦ គ្រឿង គឺ​មេដាយមាស ៣ គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ១ គ្រឿង ។​

​ខេត្ត​ប៉ៃលិន ឈរ​នៅ​លំដាប់ថ្នាក់​ទី​៣ ដណ្ដើមបាន​មេដាយ ៤ គ្រឿង គឺ​មាស ២ គ្រឿង ប្រាក់ ១ គ្រឿង និង សំរិទ្ធ ១ គ្រឿង ។ ខេត្តបន្ទាយមានជ័យ ដណ្ដើមបាន​មេដាយ ៥ គ្រឿង គឺ​មាស ១ គ្រឿង ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ៣ គ្រឿង ។ ខេត្ត​ត្បូងឃ្មុំ ដណ្ដើមបាន​មេដាយ ៥ គ្រឿង គឺ​ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ៤ គ្រឿង ។ រាជធានី​ភ្នំពេញ ដណ្ដើមបាន​មេដាយ ៣ គ្រឿង គឺ​មេដាយប្រាក់ ១ គ្រឿង សំរិទ្ធ ២ គ្រឿង ។ ខេត្តតាកែវ ដណ្ដើមបាន​មេដាយសំរិទ្ធ ៤ គ្រឿង និង​ខេត្តកណ្ដាល ដណ្ដើមបាន​មេដាយសំរិទ្ធ ៣ គ្រឿង ។​

ទិដ្ឋភាព​ថ្លឹង​ទម្ងន់ មុនពេល​ប្រកួត និង​ការចាប់​ឆ្នោត​

​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១ នេះ មាន​មេដាយ​សរុប​ចំនួន ៦៧៩ គ្រឿង ក្នុងនោះ​មេដាយមាស ២១៩ គ្រឿង មេដាយប្រាក់ ២១៩ គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ២៤១ គ្រឿង ។​

​ប្រភេទ​កីឡា​ចំនួន ១១ ដែលមាន​ចំនួន ៩៥ វិញ្ញាសា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ។ កីឡាករ​-​កីឡាការិនី ដែល​ចូលរួម​ប្រកួត មាន​ចំនួន ៣.៣៩០ នាក់ ដោយ​មិន​រាប់បញ្ចូល នូវ​នាយ​បេសកកម្ម មន្ត្រី​ដឹកនាំ និង​គ្រូបង្វឹក ៕v

#