ការប្រកួត​ក្បាច់គុន​ប្រពៃណី​ប្រព័ន្ធ​សារព័ត៌មាន​ប្រារឰ​នៅ​ក្រុង​គុន​មីង​

218
ចែករម្លែក

កាលពី​ថ្ងៃទី​១៥ ដល់ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ការប្រកួត​ក្បាច់គុន​ប្រពៃណី​ប្រព័ន្ធ​សារព័ត៌មាន “​ខេត្ត​យូ​ន​ណាន​ដ៏​ចម្រុះ​ពណ៌​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​បានប្រារឰ​នៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​។ បេក្ខជន​បេ​ក្ខ​នារី ៣០០ នាក់​ដែល​មកពី​ខេត្ត​ចំនួន ៩ នៃ​ប្រទេស​ចិន​បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ​។ ក្នុងនោះ​មាន​ក្រុមនិស្សិត​បរទេស​ដែល​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ចំនួន​៥ ក្រុម ។ ការប្រកួត​នេះ​ជាការ​ប្រកួត​ក្បាច់គុន​ទី​១ ដែល​រៀបចំ​ក្រោម​ប្រធានបទ​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ហើយ​បាន​អនុញ្ញាតឱ្យ​និស្សិត​បរទេស​ដែល​បន្ត​ការសិក្សា​នៅ​ខេត្ត​យូ​ន​ណាន​ចុះឈ្មោះ​ចូល​ការប្រកួត​ដើម្បី​ទាក់ទាញ​ឱ្យ​និស្សិត​បរទេស​កាន់តែច្រើន​យកចិត្តទុកដាក់​ដល់​ក្បាច់គុន​ប្រពៃណី​និង​ជំ​រុញឱ្យ​វប្បធម៌​ក្បាច់គុន​ចិន​ដើរ​ឆ្ពោះទៅកាន់​ពិភពលោក​ ៕

​និស្សិត​បរទេស​នៅ​ខេត្ត​យូ​ន​ណាន​កំពុង​ហាត់​ក្បាច់គុន​។​
(​កាសែត​យូ​ន​ណាន​ដេលី​)