ការប្រកួត​ជើងឯក​ទះកំផ្លៀង​ដ៏​គ្រោះថ្នាក់​

343
ចែករម្លែក

“​ការប្រកួត​ជើងឯក​ទះកំផ្លៀង​” ឬ Slapping Championship ដ៏​គួរឱ្យ​ទាក់ទាញ និង​គ្រោះ ថ្នាក់ខ្ពស់​ដែល​បានរៀបចំ​ឡើង​នៅ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន មាន​សុទ្ធតែ​បុរស​សាច់ដុំ​ធំៗ ចូលរួម​។

​យោងតាម​លក្ខខណ្ឌ​នៅក្នុង​ការប្រកួត បេក្ខជន​ចូលរួម​មិនអាច​គេច ឬ​ងាក​ចេញពី​ការ​ទះ ពេញទំហឹង​របស់​គូប្រកួត​បានឡើយ បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​បញ្ឈប់​ពី​ការប្រកួត​។

​ជា​លទ្ធផល​នៃ​ការប្រកួត​កីឡា​និយម​បែប​ថ្មី​នេះ យុវជន​ឈ្មោះ អា​មែន អាយ​ដា​រ៉ូ​វ (Aman Aydarov) វ័យ ២៣ ឆ្នាំ​ដណ្ដើមបាន​ជ័យជម្នះ និង​ទទួលបាន​ប្រាក់រង្វាន់ ១.៤៣០ ដុល្លារ​។

​ការប្រកួត​ដែលមាន​បេក្ខជន​ប្រកួត ១៥ នាក់​ចូលរួម​នេះ​បាន​ធ្វើឡើង​នៅ​រដ្ឋធានី​ប៊ី​ស្កេ​ក នៃ​ប្រទេស​នៅ​អាស៊ី​កណ្តាល​ខាងលើ​៕ ប្រែ​សម្រួលៈ ខុម