ការប្រកួត​បវរកញ្ញា​គូទ​ស្អាត​លើកចុងក្រោយ​បំផុត​បញ្ចប់ទៅ​ទាំង​ច្របូកច្របល់ ខណៈ​អ្នកចាញ់​ចាប់ទាញ​ឆៀង​របស់​អ្នកឈ្នះ រួច​ស្រែកថា “​គូទ​ខ្ញុំ​ទើប​ធម្មជាតិ​ពិតៗ​”

331

​ឈុត​ឆាក​វឹកវរ​បានកត់សម្គាល់​នូវ​ការប្រឡង​បវរកញ្ញា​គូទ​ស្អាត​ជា​លើកចុងក្រោយ​បង្អស់​រប​ស់​ប្រេ​ស៊ី​ល​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​៥​វិច្ឆិកា បន្ទាប់ពី​អ្នកចាញ់​មិន​អស់ចិត្ត​ម្នាក់​បាន​ចាប់ទាញ​ឆៀង​របស់​អ្នកឈ្នះ ខណៈ​នាង​ទើបតែ​គ្រង​មកុដ​បវរកញ្ញា​កំប៉េះគូទ​ស្អាត​។​

​នាង អែល​ឡិន សាន់​តា​ណា (Ellen Santana) អាយុ ៣១ ឆ្នាំ​តំណាងឱ្យ​រដ្ឋ​រ៉ូ​រ៉ៃ​ម៉ា បានទទួល​ពានរង្វាន់​ដែល​គេ​ចង់បាន​បំផុត​របស់​ប្រេ​ស៊ី​ល​នៅឯ​ការប្រឡង​បវរកញ្ញា​គូទ​ស្អាត​នៅ​ក្លិប​រាត្រី​ឈ្មោះ Club Crazy នៅ​ទីក្រុង​សៅ​ប៉ូ​ឡូ​។​

​ប៉ុន្តែ​នាង អា​លីន យូ​វ៉ា (Aline Uva) អាយុ ២៧ ឆ្នាំ​ដែល​មិន​ជាប់​សូម្បី​តំណែង​ចុងក្រោយ​ទាំង​៣ ភ្លាម​នោះបាន​ស្ទុះ​ឡើងលើ​ឆាក​រួច​ដណ្តើមយក​ឆៀង​ពី​អ្នកឈ្នះ​ស្របច្បាប់ មុននឹង​អះអាងថា នាង​ជា​បេ​ក្ខ​នារី​គូទ​ស្អាត​បែប​ធម្មជាតិ “១០០%” តែ​ម្នាក់​គត់​។​

​ចលាចល​នេះ​បានធ្វើឱ្យ​ទស្សនិកជន​ដែល​អង្គុយ​មើល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ស្រឡាំងកាំង មិន​ប្រាកដថា​តើ​អ្នកណា​ជា​អ្នកឈ្នះ​ពាន​។​

​កញ្ញា​យូ​វ៉ា​ពោរពេញ​ដោយ​កំហឹង ដែលមាន​ទំហំ​កំប៉េះគូទ ១១០ សង់ទីម៉ែត្រ​ធំ​ជាង​ជ័យលាភី​នាង​សាន់​តា​ណា ៥ សង់ទីម៉ែត្រ​នោះ បាន​អះអាងថា ការបោះឆ្នោត​នេះ​ត្រូវបាន​គេ “​បំផ្លាញ​” ហើយ​ថា​នាង​គួរតែ​ឈ្នះ​ព្រោះ​នាង​ជា​បេ​ក្ខ​នារី​តែ​ម្នាក់​គត់ ដែលមាន​កំប៉េះគូទ​ធម្ម​ជាតិ មិន​វះកាត់​ពង្រីក​ដូច​គេ​។​

​នាង​ក៏​ទទួលបាន​សំឡេងឆ្នោត​ជា​សាធារណៈ​ច្រើនជាងគេ​ផងដែរ​នៅក្នុង​ការប្រកួត​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​នៅ​ខាងក្រោយ​ឆាក នាង​បាន​និយាយថា “​ខ្ញុំ​បាន​គោរព​តាមច្បាប់​ទាំង​អស់ហើយ​គូទ​របស់ខ្ញុំ​គឺ​ធម្មជាតិ​សុទ្ធ ១០០ ភាគរយ​តែមួយគត់​។ ខ្ញុំ​ដណ្តើម​ឆៀង​របស់​អ្នកឈ្នះ ព្រោះ​ខ្ញុំ​គឺជា​ស្ត្រី​តែ​ម្នាក់​គត់ ដែល​សម​នឹង​ទទួលបាន​មកុដ​។ ខ្ញុំ​តំណាងឱ្យ​កំប៉េះគូទ​ធម្មជាតិ​របស់​ប្រេ​ស៊ី​ល ហើយ​គ្មាន​នរណាម្នាក់​អាចយ​កវា​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​បានឡើយ​។ ស្ត្រី​ទាំង​៣​នាក់​ដែល​ទទួលបាន​សំឡេងឆ្នោត​ច្រើន​បំផុត គឺ​សុទ្ធតែ​ក្លែងក្លាយ ព្រោះ​គូទ​របស់​ពួកនាង​គឺ​សុទ្ធតែជា​ស៊ី​លី​កូន​។ ពិតជា​អយុត្តិធម៌​ណាស់​”​។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​គឺជា​ការប្រឡង​បវរកញ្ញា​គូទ​ស្អាត​លើកចុងក្រោយ​បង្អស់​ហើយ​ដែល​ប្រារព្ធ​នៅ​ប្រេ​ស៊ី​ល បន្ទាប់ពី​ក្រុម​អ្នករៀបចំ​សម្រេចចិត្ត​បញ្ចប់​ការប្រកួត​នេះ ដែល​ជួយ​ឱ្យ​ស្ត្រី​ជាច្រើន​ល្បីឈ្មោះ​និង​មានទ្រព្យ​ស្តុកស្តម្ភ​។

​ជំនួស​មកវិញ ការប្រកួត​បវរកញ្ញា​គូទ​ស្អាត​ពិភពលោក​នឹងត្រូវ​រៀបចំ​នៅ​ខែឧសភា​ឆ្នាំក្រោយ​នៅ​ទីក្រុង​មូ​ស្គូ​របស់​រុស្ស៊ី​៕ ដោយ៖ កញ្ញាដាលីស

នាង​យូ​វ៉ា​ចាប់​ទាញយក​ឆៀង​ជ័យលាភី​របស់​នាង​សាន់​តា​ណា រួច​អះអាងថា​គូទ​នាង​គឺ​ធម្មជាតិ​សុទ្ធ ១០០ ភាគរយ