ការប្រកួត​ម៉ា​រ៉ា​តុង​ក្រុង​គុន​មីង​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ចាប់ផ្តើម​ចុះឈ្មោះ​

171

​ការប្រកួត​រត់​ម៉ា​រ៉ា​តុង​ក្រុង គុន​មីង​នៃ​អង្គការ​សហប្រតិបត្តិកា​រ សៀង​ហៃ (SCO) ឆ្នាំ​២០១៧ នឹង​បើក ការប្រកួត​នៅ​ថ្ងៃទី​៣១ ខែធ្នូ តាម​មាត់ បឹង​ទាន​ឈឺ​ក្នុង​ក្រុង​គុន​មីង ។​

​ការប្រកួត​នេះ​រៀបចំ​ក្រោម ប្រធានបទ “​រត់​ក្នុង​ទីក្រុង​និ​ទាឃ​រដូវ ដោយមាន​ភាពសប្បាយ​រីករាយ​កាន់តែ រាប់អាន​គ្នា កាន់តែ​ជិតស្និទ្ធ កាន់​តែមាន ភាពចុះ​សម្រុង​គ្នា​” និង​“​រត់​បាន​ផល កាន់តែ​ល្អ​សម្រេច​សុបិន​នៅ​ខេត្ត យូ​ន​ណាន​ដ៏​ចម្រុះ​ពណ៌​” ។ ការប្រកួត នេះ​បែងចែក​ជាការ​ប្រកួត​បួន​ប្រភេទ គឺ​ការរត់​ប្រណាំង​ម៉ា​រ៉ា​តុង ពាក់​-​កណ្តាល​ម៉ា​រ៉ា​តុង រត់​ចម្ងាយ​៥​គីឡូ ម៉ែត្រ រត់​ចម្ងាយ​២ គីឡូម៉ែត្រ (​សម្រាប់ កូន​និង​ឪពុកម្តាយ​) សរុប​មាន​១,៦​ម៉ឺន នាក់​នឹងចូលរួម​ក្នុងការ​ប្រកួត​នេះ ។​

​អ្នក​ដែលមាន​បំណង​ចង់ ចូលរួម​ក្នុងការ​ប្រកួត​នេះ​អាច​ចុះឈ្មោះ តាម​វេ​ប​សាយ http://www.sco-marathon.com ក្នុងអំឡុងពេល​ពីថ្ងៃ ទី​១៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ។ បន្ទាប់ពីនោះ គណៈកម្មការ​រៀបចំ ការប្រកួត​នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត ដើម្បី​កំណត់​បញ្ជី​ឈ្មោះ​នៃ​កីឡាករ កីឡាការិនី​ដែល​អាច​ចូលរួម​ក្នុងការប្រកួត​នេះ ៕ ដោយ ហ្វឺ​ង យ៉ុង​ស៊ឺង​