ការប្រកួត​រ៉ូ​ប​កូនក្រមុំ​ធ្វើ​ពី​ក្រដាស​បង្គន់​ចាប់ផ្តើម​នៅ​អាមេរិក​

1192
ចែករម្លែក

​បេក្ខជន​ចំនួន ១០ នាក់​ដែល​ត្រូវ​ប្រកួត​បន្ត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវបាន​ជ្រើសរើស ក្នុងចំណោម បេក្ខជន​ចូលរួម​ជាង ១.៥៥០ នាក់​ដែល​បាន​ច្នៃ​រ៉ូ​ប​កូនក្រមុំ​ពី​ក្រដាស​បង្គន់​អនាម័យ ស្កុ​ត ជ័រកាវ និង​សរសៃអម្បោះ​នៅក្នុង​ការប្រកួត​ដែល​រៀបចំឡើង​នៅ​ខ្លេ​ន​ហ្វែ​ល ប្រ៊ី​ដល (Kleinfeld Bridal) សង្កាត់​មែន​ហា​ធែ​ន (Manhattan) ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

​អ្នក​រចនា​ម៉ូត​មកពី​ទូទាំងប្រទេស​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​បញ្ចេញស្នាដៃ​ច្នៃ​ម៉ូត រ៉ូ​ប​កូនក្រមុំ​របស់ខ្លួន ជា​ផ្នែក​មួយ​នៃ “​ការប្រកួត​រ៉ូ​ប​អាពាហ៍ពិពាហ៍​ធ្វើ​ពី​ក្រដាស​បង្គន់​ឆ្នាំ​២០១៨” (2018 Toilet Paper Wedding Dress Contest)​។​

​តាមរយៈ​រូបភាព​ទាំងនេះ បង្ហាញ​ពី​ម៉ូត​រ៉ូ​ប​ស្រស់ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ព្រោះ​វា​សុទ្ធតែ​ច្នៃ​ពី​ក្រដាស បង្គន់​។ សូមបញ្ជាក់ថា ការប្រកួត​ប្រចាំ​ឆ្នាំនេះ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​១៤ ហើយ ៕ ប្រែ​សម្រួល​: ខុម​