ការប្រកួត​លី​ចៀម​ចំណាស់​រាប់ពាន់​ឆ្នាំ​នៅ​ស៊ី​បេ​រី​ទើប​តែមាន​ជនបរទេស​ដំបូងបង្អស់​ឈ្នះ​

323
ចែករម្លែក

ជនបរទេស​ម្នាក់ បាន​ក្លាយជា​អ្នក​ក្រៅ​ស្រុក​ដំបូងបង្អស់​ក្នុង​រយៈពេល ១.០០០ ឆ្នាំ​ដែល បានឈ្នះ “​ការប្រកួត​លី​ចៀម​” (Sheep Squatting Contest) នៅ​សាធារណរដ្ឋ​ទូ​វ៉ា (Tuva) ដ៏​ដាច់ស្រយាល​ក្នុង​តំបន់​ស៊ី​បេ​រី​ភាគខាងត្បូង​។

​បណ្ឌិត ហ្គី​ណូ កា​ស្ពា​រី (Gino Caspari) វ័យ ៣២ ឆ្នាំ​ដែលជា​អ្នក​បុរាណវិទ្យា​ជនជាតិ ស្វ‍​៊ី​ស បានឈ្នះ​ការប្រកួត​នេះ​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​លី​ចៀម​រស់​បន្ទន់​ជង្គង់​ឱន ងើបៗ​បាន​រហូតដល់​ទៅ ១០៤ ដង​ក្នុង​ពិធីបុណ្យ​ណា​ឌី​ម (Naadym Festival)​។​

​រូបភាព​វីដេអូ​បង្ហាញ​សកម្មភាព​អ្នកសិក្សា​រូបនេះ​លី​ចៀម​ឱន​ងើបៗ ខណៈ​មាន​មនុស្ស យ៉ាងច្រើន​ចោមរោម និង​ស្រែក​ហ៊ោ​អបអរសាទរ​គាត់​។

​បច្ចុប្បន្ន​បណ្ឌិត​រូបនេះ​កំពុង​ស្ថិតនៅ​តំបន់​ស៊ី​បេ​រី ដើម្បី​ធ្វើ​កំណាយ​ផ្នូរ និង​ទី​បញ្ចុះសព បុរាណ​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ​។

​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែលមាន​រយៈពេល ៤ ថ្ងៃនេះ​ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​ការ ធ្វើ​កសិកម្ម ហើយ​វា​រួមមាន​ការប្រកួត​ផ្សេងៗ​ដូចជា​ការប្រណាំង​អូដ្ឋ ការប្រកួត​បាញ់​ធ្នូ និង​ការបោក​ចំបាប់​ជាដើម​៕ ប្រែ​សម្រួលៈ ខុម

#