ការប្រកួត​សម្រស់ និង​បង្ហាញ​សមត្ថភាព​សុនខ​ដ៏​ល្បីល្បាញ​កំពុង​ប្រព្រឹត្តទៅ​នៅ​ញូវយ៉ក​

420
ចែករម្លែក

សុនខ​ពូជ Affenpinscher ពូជ Yorkshire terrier ពូជ Pyrenean shepherd និង​ពូជ Pembroke Welsh ស្ថិតក្នុង​ចំណោម​សុនខ​រាប់រយ​ពូជ​ដែល​បាន​ចូលរួម​ការប្រកួត​សម្រស់ និង​បង្ហាញ​សមត្ថភាព Dog Show ដែល​រៀបចំ​ដោយ Westminster Kennel Club នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។
​ ​
​កម្មវិធី​ប្រកួត​លើក​ទី ១៤៣ នេះ​បានចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែកុម្ភៈ​។ មាន​សុនខ​ជាង ២.៨០០ ក្បាល​ក្នុងចំណោម ២០៣ ពូជ និង​ប្រភេទ​បាន​ចុះឈ្មោះ​ចូលរួម​ការប្រកួត ដែលមាន រយៈពេល ២ ថ្ងៃនេះ មុននឹង​ឈានទៅដល់​វគ្គ Best in Show នៅ Madison Square Garden នា​យប់​ថ្ងៃ​អង្គារ​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។
​ ​
សូមបញ្ជាក់ថា ការប្រកួត​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៨៧៧ មកម្ល៉េះ ហើយ​វា​បានធ្វើ​ឡើង ជា​រៀងរាល់ឆ្នាំ​នៅ Madison Square Gardens ជាង​មួយ​សតវត្សរ៍​មកហើយ​។ ហើយ​សុនខ ដែល​អាច​ចូលរួម​ប្រកួត​បាន ទាល់តែ​មានការ​ទទួល​ស្គា​ល់ពី American Kennel Club៕ ប្រែ​សម្រួល​: ខុម