ការប្រគំ​តន្ត្រី​យក្ស Tiger Street Football Festival 2018 ធ្វើ​ឲ្យ​កក្រើក​ក្រុង​បាត់ដំបង​

316

(​បាត់ដំបង​)៖ ការប្រគំ​តន្ត្រី​យក្ស​ក្នុងឱកាស​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​ទាំងពីរ​យប់​កាលពី​ថ្ងៃទី ៣ និង​ទី ៤ ខែកុម្ភៈ បានធ្វើ​ឲ្យ​កក្រើក​ក្រុង​បាត់ដំបង​ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​វត្តមាន​តារាចម្រៀង​ល្បី​ជាច្រើនរូប​។​

​វត្តមាន​តារាចម្រៀង​ស្រី​រូប​ស្រស់ ប៉ាច គីម​មួយ តារាចម្រៀង​ពូកែ​ក្រឡុក​បទ​ញាក់ G-Davith តារា​ស្រី​វ័យក្មេង​ពូកែ​រាំ ទេព បូ​ព្រឹក្ស តារា​ស្រី​ទើប​រៀប​មង្គលការ​ថ្មីថ្មោង សុគន្ធ នីសា តារា​ប្រុស​រូប​សង្ហា ឆន សុវណ្ណ​រាជ និង​តារា​រូប​សង្ហា​មុខ​ដូច​កូរ៉េ លោក​Step នឹង​កាន់តែ​អស្ចារ្យ​ថែមទៀត​គឺ​វត្តមាន លោក ខេមរៈ សេរី​មន្ត និង អ្នកនាង ពេជ្រ សោភា បានធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Tiger យ៉ាងខ្លាំង​នា​រាត្រី​ដ៏​អស្ចារ្យ​នោះ​។​

​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018 នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ​៖ ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ទី​រួម​ខេត្តសៀមរាប​។​

​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករ​។​

​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅ​ខេត្តបាត់ដំបង​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018
​ ​
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​