ការប្រគំ​តន្ត្រី​រាត្រី​វគ្គ​ផ្តាច់ព្រ័ត្រ​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​ក្រុង​បាត់ដំបង​មាន​អ្នកចូលរួម​ទស្សនា​ភ្លូកទឹកភ្លូកដី​

170
ចែករម្លែក
  • 5
    Shares
ការប្រគំ​តន្ត្រី​រាត្រី​វគ្គ​ផ្តាច់ព្រ័ត្រ​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​ក្រុង​បាត់ដំបង​មាន​អ្នកចូលរួម​ទស្សនា​ភ្លូកទឹកភ្លូកដី​

​ដោយៈ​ក្រុមហ៊ុន​/បាត់ដំបង​៖​ការប្រគំ​តន្ត្រី​យក្ស​នៃ​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២ បាន​កក្រើក​ទីនេះ ដោយសារ​តែមាន​ការចូល​រួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​បន្ទាប់ពី​ពិធី​ប្រកាស​ក្រុម​ជើងឯក​នៃ​ការប្រកួត​ផ្នែក​នារី​តែម្តង​។


​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មកពី​ស្រុក​ផ្សេងៗ​នៅក្នុង​ខេត្តបាត់ដំបង​បាននាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុងតម្លៃ ប្រូ​ម៉ូ​សិន​ពិសេស​។ រីឯ​អ្នក​ខ្លះទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​


​កម្មវិធី​ពិសេស​នេះ​បានចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​។ ការប្រគំ​តន្ត្រី​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជាច្រើនរូប​ទៀត​ដូចជា​លោក ឆន សុវណ្ណ​រាជ អ្នក នាង​ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត កញ្ញា​ទេព បូ​ព្រឹក្ស លោក នី​កូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ​ស្រី​នាង លោក ហ្សូ​ណូ កញ្ញា សួស វី​សា លោក នី រតនា លោក​ស្តេ​ប ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជាច្រើនរូប​ទៀត​។​
​តារា​ជាច្រើនរូប​ទៀត​ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ ដែល​បានធ្វើ​ឲ្យ​អ្នកចូលរួម មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា ពេញមុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ខេត្តសៀមរាប នា​ត្រី​កាលនោះ​។


​កម្មវិធី​ប្រគំ​តន្ត្រី​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​មួយ​ខេត្ត​ទៀត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា​។​
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/ ៕សរន