ការប្រណាំង​ប្រជែង​នៅ​ទី​អវកាស​ផ្ទុះឡើង ខណៈ​ចិន​បញ្ចេញ​ផែនការ​មហាអស្ចារ្យ​ដើម្បី​ស្វែងរក​ជីវិត​ក្រៅ​ភព មុន​អង្គការ​ណា​សា​

474
ចែករម្លែក

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន “​បង្ហាញ​ជា​សាធារណៈ​នូវ​ផែនការ​សម្រាប់​បេសកកម្ម​មាន​មនុស្ស​ទៅកាន់​ភព​ក្រហម​”​។

​ប្រទេស​ចិន​សង្ឃឹមថានឹង​បញ្ជូន Taikonauts (​អវកាសយានិក​ចិន​) ទៅកាន់​ឋាន​ព្រះ​ចន្ទ​មុនគេ​នៅក្នុង​ការធ្វើ​តេស្ត​សាកល្បង មុន​ការហោះហើរ​ធំ​ចុងក្រោយ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ដោយ​កាសែត China Daily សាជីវកម្ម​អវកាស​និង​បច្ចេកវិជ្ជា​ចិន​បាន​និយាយថា “​ជំហាន​បន្ទាប់​នៅក្នុង​កម្មវិធី​អវកាស​ដឹកនាំ​ដោយ​មនុស្ស (​របស់​ចិន​) នឹងត្រូវ​ធ្វើការ​រុករក​ដោយ​មនុស្ស​នៅលើ​ឋាន​ព្រះ​ចន្ទ​។ យើង​នឹង​បង្កើត​មូលដ្ឋាន​នៅលើ​ព្រះ​ចន្ទ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​វិទ្យាសាស្ត្រ ពង្រីក​កន្លែង​អាច​រស់​នៅបាន​សម្រាប់​ម​នុស្ស​ជាតិ និង ក្រេប​យក​បទពិសោធន៍​និង​ជំនាញ​សម្រាប់​បេសកកម្ម​អវកាស​ជ្រៅ​ជាង​ព្រះ​ចន្ទ​”​។​

​ប៉ុន្តែ​អង្គការ​អវកាស​នេះ​បាន​បន្ថែមថា “​គោលដៅ​រយៈពេល​វែង​គឺ​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ​”​។​

​បេសកកម្ម​នេះ​នឹង​ផ្តល់​ការយល់ដឹង​អំពី​ដាន​ជីវិត​នៅលើ​ភព​ព្រះ​អង្គា​រហើយ​គេ​គិតថា​វា​ក៏​នឹង​ផ្តល់​ការយល់ដឹង​អំពី​ការអភិវឌ្ឍ​ជីវិត​នៅលើ​ផែនដី​ផងដែរ​។​

​ប្រសិនបើ​ទទួលបាន​ជោគជ័យ បេសកកម្ម​នេះ​នឹងដាក់​ប្រទេស​ចិន​នៅ​ពីមុខ​អង្គការ​ណា​សា​នៅក្នុង​ការរុករក​នៅ​ភព​អង្គារ ដោយ​វ៉ា​ដាច់​សមិទ្ធផល​ធំៗ​របស់​ណា​សា ដូចជា​យាន​ស្រាវជ្រាវ​ភព​អង្គារ Mars Curiosity Rover ជាដើម​។​

​ការបង្ហាញ​ផែនការ​រុករក​របស់​ចិន​ធ្វើឡើង​ស្របពេល​អង្គការ​ណា​សា​ប្រកាស​ផែនការ​របស់ខ្លួន​ដើម្បី​រុករក​ផ្ទៃ​ព្រះ​អង្គារ​ជាមួយ​ឧទ្ធម្ភាគចក្រ​ស្វ័យប្រវត្តិ​ថ្មី​មួយ​។​

​ឧទ្ធម្ភាគចក្រ​ធុន​តូច​ស្វ័យប្រវត្តិ​នេះ​នឹងធ្វើ​ដំណើរ​ជាមួយ​បេសកកម្ម​យាន​ភព​អង្គារ​ឆ្នាំ​២០២០​របស់​ទីភ្នាក់ងារ​អវកាស​ណា​សា ដែល​បច្ចុប្បន្ន​គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​ខែកក្កដា​ឆ្នាំ ២០២០ ។​

​ឧទ្ធម្ភាគចក្រ​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ម៉ាស៊ីន​ហោះ​ផ្សេងទៀត​នៅលើ​ភព​ព្រះ​អង្គារ​រួមទាំង​ម៉ាស៊ីន​បញ្ជា​ដោយ​មនុស្ស​នាពេល​អនាគត​៕ ដោយ៖ កញ្ញាដាលីស

ចិន​មាន​ផែនការ​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​មុន​អង្គការ​ណា​សា​ដើម្បី​ស្វែងរក​ដាន​ជីវិត​លើ​ភព​ក្រហម