ការប្រយុទ្ធ​គ្នា​ជាថ្មី​កើតឡើង ចំពេល​មាន​កិច្ច​ខំប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​អំពើហិង្សា​នៅ​តំបន់​ហ្កា​ហ្សា​

2156
ចែករម្លែក

យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន៦នាក់ត្រូវបានសម្លាប់ នៅពេលដែលការប្រយុទ្ធគ្នាជាថ្មី បានកើតឡើងរវាងកងទ័ពអ៊ីស្រាអែលនិងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យទី១១វិច្ឆិកា។

អំពើហិង្សានេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែលនិងក្រុមហាម៉ាសបានបង្ហាញឱ្យឃើញនូវការជឿនលឿនឆ្ពោះទៅរកការកាត់បន្ថយអំពើហិង្សានៅតាមព្រំដែន អស់រយៈជាច្រើនខែមកនេះ។

គេមិនដឹងច្បាស់ភ្លាមៗអំពីអ្វីដែលបានធ្វើឱ្យមានការផ្ទុះអំពើហិង្សាភ្លាមៗនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងប្រដាប់អាវុធកាសាម (Qassam ) របស់ក្រុមហាម៉ាស់បាននិយាយថាកងកម្លាំងសម្ងាត់របស់អ៊ីស្រាអែលនៅក្នុងរថយន្តស៊ីវិលមួយ បានបើកជ្រៀតចូលចម្ងាយជាង៣គីឡូម៉ែត្រ ចូលទៅតំបន់ហ្កាហ្សាហើយបានបាញ់ សម្លាប់មេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាកាច្រើននាក់ររបស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា កុ្រមសកម្មប្រយុទ្ធបានរកឃើញរថយន្តនោះហើយបានដេញតាមវា ដោយធ្វើឱ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សមួយចំនួន។

យោធាអ៊ីស្រាអែលបានរាយការណ៍ថា ការបាញ់គ្នា​បានកើតឡើងនៅអំឡុងពេលធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាហើយបាននិយាយថា “ទាហានអ៊ីស្រាអែលទាំងអស់ត្រឡប់ទៅអ៊ីស្រាអែលវិញហើយ” ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាមនុស្ស៦នាក់ ដោយរួមទាំងជនសកម្មប្រយុទ្ធយ៉ាងហោចណាស់៥នាក់ត្រូវបានសម្លាប់និង៧នាក់ផេ្សងទៀតបានរងរបួស។

នៅអ៊ីស្រាអែលកងទ័ពបាននិយាយថាខ្លួនបានស្ទាក់បាញ់ទម្លាក់គ្រាប់រ៉ុកកែត២គ្រាប់ដែលបានបាញ់ចេញពីតំបន់ហ្កាហ្សា៕ដោយ៖សុខា/sn

អ្នកតវ៉ាប៉ាឡេស្ទីនក្នុងអំឡុងពេលតវ៉ា ចោលដុំថ្មទៅលើប៉ុស្តិ៍យាមនៅតំបន់ព្រំដែនជាប់ជាមួយអ៊ីស្រាអែលនៅភាគខាងជើងតំបន់តំបន់ហ្កាហ្សាស្ទ្រីប