ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដែល​ដឹកនាំ​ដោយ​លោក​ស៊ី​ជីន​ភីង​បាននិងកំពុង​ឆ្ពោះទៅរក​ភាពជោគជ័យ

99
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​បច្ចុប្បន្ន​សភាពការណ៍​វិវត្តន៍​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​កំពុង​រី​រាលដាល​នៅលើ​ពិភពលោក​តែ​ព័ត៌មាន​ដែល​បាន​ពី​ប្រទេស​ចិន​ធ្វើឱ្យ​យើង​មើលឃើញ​សេចក្តីសង្ឃឹម​ជា​បណ្តើរៗ​គឺ​ករណី​ឆ្លង​ថ្មី​និង​ករណី​ស្លាប់​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ត្រូវបាន​កាត់បន្ថយ​យ៉ាង​ឆាប់រហ័ស ជីវភាព​រស់នៅ​សេដ្ឋកិច្ច និង​សង្គម​កំពុង​វិល​ទៅរក ប្រក្រតីភាព​ឡើងវិញ​ជា​សន្សឹមៗ ។​

​និយាយ​ចំពោះ​ប្រទេស​ចិន​នេះ​ជា​សង្គ្រាម​ដែល​ផ្ទុះឡើង​ដោយ​ទានហន់​មិន​ធ្លាប់មាន​។​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​រីក​រាលដាល​យ៉ាង​លឿន​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​ពិបាក​បង្ការ​និង​គ្រប់គ្រង គឺ​មិន​ធ្លាប់មាន​ឡើង បន្ទាប់ពី​ការបង្កើត សាធារណរដ្ឋ​ប្រជាជន​ចិន​មក ។ ក្នុង​រយៈពេល​ជាង មួយខែ​កន្លងមក​ក្នុងនាម​ជា​អ្នកដឹកនាំ​កំពូល​របស់​ប្រទេស​ចិន​លោក​ស៊ី​ជីន​ភីង​ប្រធាន​រដ្ឋ​ចិន​បានផ្តល់​អនុសាសន៍​ចាត់ចែង​ការងារ​និង​ដឹកនាំ​ដោយផ្ទាល់​នូវ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​

​បន្ទាប់ពី​ផ្ទុះ​ករណី​ជំងឺ​រលាក​សួត បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី លោក ស៊ី ជីន​ភីង ធ្វើជា​អធិបតី​ក្នុង​សន្និសីទ សំខាន់ៗ​ជាច្រើន​មាន​ទាំង​កិច្ចប្រជុំ​វីដេអូ​ខុន​ហ្វើ​រី​ន​ទូទាំងប្រទេស​ដែលមាន​តំណាង​ចូលរួម​រាប់សែន​នាក់​ទៀតផង ។​ដើម្បី​ចាត់ចែង​ការងារ និង​បំផុស​កម្លាំង​ចូលរួម​ការបង្ការ និង​គ្រប់គ្រង​សភាពការណ៍​វិ​វ​ត្តិ​ន៍ នៃ​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​លោក​ក៏បាន​ចុះ​ត្រួតពិនិត្យ​ការងារ​ជាច្រើន​ដង​នៅ​មូលដ្ឋាន​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​និង​ទីតាំង​សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ការពារ​ជំងឺឆ្លង​ដើម្បី​ធ្វើ​ត្រួតពិនិត្យ​ការងារ​លម្អិត​។​

តំបន់​នានា​ទូទាំងប្រទេស​ចិន បាន​អនុវត្តតាម​អនុសាសន៍ ទាំងឡាយ​របស់​ប្រមុខរដ្ឋ ជំរុញ​ការងារ​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ដែល​បានបង្ហាញ​នូវ​សមត្ថភាព​បំផុស​កម្លាំង​សង្គម​ដ៏​ខ្លាំងក្លា ទទួលបាន​ការវិវឌ្ឍ​ន៍​រីកចម្រើន យ៉ាង​ល្អប្រសើរ​ក្នុង​រយៈពេល​ដ៏​ខ្លី ។​​ក្នុងដំណាក់កាល​ខុសៗ​គ្នា​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​លោក​ស៊ី​ជីន​ភីង​បានបង្ហាញ​នូវ​សមត្ថភាព​ដឹកនាំ ដែល​ប្រកបដោយ​ភាពវាងវៃ ដែល​អាច​ប៉ាន់​ដឹង​ពី​ស្ថានភាព​ទូទៅ និង​ចាត់ចែង​ការងារ​ចំ​គោលដៅ ។ នៅ​គ្រា​ដំបូង​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​លោក​ក៏បាន​លើកឡើង​ពី​ការពង្រឹង​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ រួមសុខ​រួមទុក្ខ​បង្ការ​និង​ព្យាបាល​តាម​វិធី​វិទ្យាសាស្ត្រ​និង​អនុវត្ត​គោលនយោបាយ​ឱ្យចំ​គោលដៅ​ដែល​ជាការ​ផ្តល់នូវ​គំនិត យុទ្ធសាស្ត្រ​សម្រាប់​យកជ័យ​ជម្នះ លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​លើក​នេះ ។

​នៅពេល​ជំងឺឆ្លង​ទើប​ផ្ទុះឡើង លោក ស៊ី ជីន​ភីង​បាន​គូសបញ្ជាក់ថា “​ជំងឺឆ្លង​គឺជា​បទបញ្ជា ការបង្ការ​និង​គ្រប់គ្រង​គឺជា​កាតព្វកិច្ច​”​ដែល​បាន​បំផុស​កម្លាំង​ទូទាំងប្រទេស​ឱ្យ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ។ ក្នុង​គ្រា​ដែល​ស្ថានភាព ជំងឺឆ្លង​មាន​សភាព​តានតឹង​លោក​ស៊ី​ជីន​ភីង​បាន​ក្រើនរំលឹក​តំបន់​នានា​ថា “​ត្រូវតែ​ប្រុងប្រយ័ត្ន​នឹង​គំនិត​ស្ពឹក​ស្រពន់​គំនិត​ធុញទ្រាន់​ការងារ​បង្ការ​គំនិត​ចៃដន្យ​និង​គំនិត​ធ្វេសប្រហែស ” ។

​នៅពេល​ស្ថានការណ៍​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​បាន​វិវត្តន៍ ទៅរក​ភាពប្រសើរ​ឡើងវិញ លោក ស៊ី​ជីន​ភីង​បានលើកឡើង​យ៉ាង​ទាន់ពេលវេលា​ថា​ត្រូវ​ជំរុញ​ការស្តារ​ផលិតកម្ម​ឡើងវិញ​ដោយមាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​។​ការណែនាំ​និង​បទបញ្ជា​ប្រកបដោយ​យុទ្ធសាស្ត្រ​បែបនេះ​បានធ្វើឱ្យ​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​ដ៏​ស្មុគស្មាញ​និង​តានតឹង​ពុំ​ធ្លាប់មាន​លើក​នេះ​វិ​វ​ឌ្ឍ​ទៅរក​ភាពប្រសើរឡើង ហើយក៏​ទទួលបាន​ការកោតសរសើ​រ យ៉ាង​ទូលំទូលាយ​ពី​សំណាក់ សហគមន៍​អន្តរជាតិ​ក៏ដូចជា អង្គការ​សុខភាព​ពិភពលោក​ផងដែរ ។​

​នៅ​ដំណាក់កាល​គន្លឹះ និង​ចំណុច​លម្អិត​នីមួយៗ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង លោក ស៊ី ជីន​ភីង សុទ្ធតែ​បានផ្តល់​អនុសាសន៍ យ៉ាង​ចំ​គោលដៅ​។ តើ​ត្រូវ​ចាត់ចែង​ការងារ ប្រ​យ​ទ្ធ​ប្រឆាំងនឹង ជំងឺឆ្លង​យ៉ាងដូចម្តេច​?​លោក​ស៊ី​ជីន​ភីង​បានចង្អុលបង្ហាញ​ពី​ចំណុច​គន្លឹះ​គឺ​“​បើសិនជា​ក្រុង​វូ​ហាន​ទទួលបាន​ជោគជ័យ នោះ​ខេត្ត​ហ៊ូ​ប៉ី​នឹង​ទទួលបាន​ជោគជ័យ បើសិនជា​ខេត្ត​ហ៊ូ​ប៉ី នឹង​ទទួលបាន​ជោគជ័យ នោះ​ប្រទេស​ចិន​ទាំងមូល នឹង​ទទួលបាន​ជោគជ័យ​”​។

​តើ​ត្រូវ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​យ៉ាងដូចម្តេច​?​លោក​ស៊ី​ជីន​ភីង​បាន​លើក​ពី​វិធីសាស្ត្រ​គ្រប់គ្រង​គន្លឹះ​គឺ​“​គ្រប់គ្រង​ប្រភព​ចម្លង​កាត់ផ្តាច់​មធ្យោបាយ​ចម្លង​”​។​តើ​ត្រូវ​ព្យាបាល​អ្នកជំងឺ​យ៉ាងណា​?​លោក​លើកឡើងថា​“​រាល់​ករណី​ឆ្លង​ត្រូវ​ទទួល​ឱ្យចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ករណី​ទាំងអស់​”​។ អនុសាសន៍​របស់លោក ស៊ី ជីន​ភីង បាន​ណែនាំ​ការងារ​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​តាំងពីដើម​ដល់​ចប់ ដែលជា​គំនិត​និង​សមត្ថភាព អភិបាលកិច្ច​ជាតិ​ដ៏​ទំនើប​។​

​ពេល​លោក Tedros អគ្គនាយក​អង្គការ សុខភាព​ពិភពលោក អញ្ជើញ​ត្រួតពិនិត្យ​ការងារ​នៅ​ប្រទេស​ចិន លោក​បាន​មើលឃើញ​ផ្ទាល់​ពី​សភាពការណ៍​ដែល​លោក​ស៊ី​ជីន​ភីង​បញ្ជា​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​លោក​បាន​វាយតម្លៃ​ដោយ​លើក​ទី​ប្រការ​ដ៏​កម្រ​ចំនួន​ពីរ​។​ទី​១​គឺ​ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​និង​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​កម្រ​មាន​លើ​ពិភពលោក​។​

​ទី​២​គឺ​ប្រព័ន្ធ​របប​របស់​ចិន​ប្រកបដោយ​កម្លាំង​ខ្លាំងក្លា វិធានការ​របស់​ប្រទេស​ចិន​មាន​ប្រសិទ្ធភាព គឺ​កម្រ​មាន​លើ​ពិភពលោក​ដែល​គួរឱ្យ​ស្ងប់​ស្ងែ​ង​។​ពេលនេះ​ផ្កា​សាគូ​រ៉ា​លើ​ភ្នំ​LuoJia​នៃ​ក្រុង​វូ​ហាន​កំពុង​រីក​ស្គុះស្គាយ ចំណែកឯ​សង្គ្រាម​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីត​១៩ ដែល​ដឹកនាំ​ដោយ​លោក​ស៊ី​ជីន​ភីង ក៏​នឹង​ទទួលបាន​ជោគជ័យ ក្នុង​រដូវ​ផ្កា​រីក​ដែរ ៕S/​