ការប្រឡង​ព្រឹក​ថ្ងៃទី​១​ចប់ ដោយ​ស្ទើរតែ​គ្មាន​រកឃើញ​សំណៅ​ឯកសារ​និង​សម្ភារៈ​ហាមឃាត់​មកជា​ប់​ខ្លួន​

451

(​ភ្នំពេញ​)៖ ការប្រឡង​បាក់​ឌុប​នេះ​នៅ​ព្រឹក​ថ្ងៃទី​០១ នា​ថ្ងៃ​២១​សីហា​នេះ បានបញ្ចប់​ជា​ស្ថាពរ​ក្រោយពី​បេក្ខជន​ប្រឡង​២​មុខវិជ្ជា​សម្រាប់​ថ្នាក់​វិទ្យាសាស្ដ្រ​និង​២​មុខវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​។​

​បេក្ខជន​នឹងត្រូវ​ឈប់សម្រាក ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់ រង់ចាំ​ការប្រឡង​នៅ​ម៉ោង​២​រសៀល ដែល​ត្រូវ​ប្រឡង​មុខវិជ្ជា គីមីវិទ្យា ​ភូមិវិទ្យា​និង​ភាសាបរទេស ។​

​បើតាម​របាយការណ៍​ក្រសួង​អប់រំ ការយក​សំណៅ​ឯកសារ ឧបករណ៍​អេឡិចត្រូនិក​និង​សម្ភារៈ​ហាមឃាត់​ផ្សេងៗ​ពី​សំណាក់​បេក្ខជន​ប្រឡង​​បាក់​ឌុប​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន​ការ​ព្រឹក​ម៉ិ​ញ​មាន​តិចតួច​ស្ទើរតែ​គ្មាន​សោះ​។​ដោយ៖វាសនា

សំណៅឯកសារ និងគ្រឿងអេឡិចត្រូវនិចដែលចាប់បានពីបេក្ខជន(រូប៖FB)