ការប្រឹងប្រែង​របស់លោក​ស្រី​ស៊ូ​ជី​ដើម្បី​កែ​ច្បាប់​ធម្មនុញ្ញ​បង្ក​ឱ្យ​ផ្ទុះ​បាតុកម្ម​ពី​គូប្រជែង​នៅ​មី​យ៉ាន់​ម៉ា​

254
ចែករម្លែក

​មនុស្ស​រាប់រយ​នាក់​បានធ្វើ​បាតុកម្ម​នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​ដើម្បី​គាំទ្រ​ការកែប្រែ​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ស្នើឡើង​នេះ ដែល​នឹង​កាត់បន្ថយ​អំណាច​របស់​ពួកយោធា​។​

​ការតវ៉ា​ដាច់ដោយឡែក​មួយទៀត​ប្រឆាំងនឹង​កំណែទម្រង់​ច្បាប់​នេះ ត្រូវបាន​គ្រោង​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ផងដែរ​។​

​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ដែល​កំពុង​គ្រប់គ្រង​អំណាច​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី កំពុង​ជំរុញឱ្យមាន​ការកែប្រែ​ច្បាប់​ធម្មនុញ្ញ ទោះជា​មានការ​ជំទាស់​ពី​សមាជិកសភា​យោធា ដែល​កាន់កាប់​សិទ្ធិ​វ៉េតូ​លើ​វិសោធន​កម្មនេះ​ក៏ដោយ​។​

​ក្រុមបាតុករ​ដឹកនាំ​ដោយ​ក្រុម​សកម្មជន​មិន​ស្ថិតក្នុង​ជួរ​គណបក្សកាន់អំណាច បាន​ពាក់​ឆ្នួត​ក្បាល​ពណ៌​ក្រហម​សរសេរថា “​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨”​។​

​អ្នករៀបចំ​បាតុកម្ម​ឈ្មោះ ពី​យ៉េ ពី​យ៉ូ ស ដែល​អំពាវនាវ​ឱ្យ​ប្រគល់​សិទ្ធិ​ដល់​ពួក​មេដឹកនាំ​ជាប់ឆ្នោត​មើល​ការខុសត្រូវ​លើ​កងកម្លាំង​សន្តិសុខ បាន​និយាយថា “​រដ្ឋាភិបាល​បច្ចុប្បន្នកំពុង​ព្យាយាម​ធ្វើដំណើរ​ឆ្ពោះទៅមុខ ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើបាន ដោយសារតែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨”៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន​ដើម្បី​គាំទ្រ​សំណើ​កែ​ច្បាប់រដ្ឋធម្មនុញ្ញ ស្របពេល​បាតុករ​មួយក្រុម​ទៀត​គ្រោង​នឹង​ប្រឆាំង​ផែនការ​នេះ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះដែរ
បាតុករ​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន​ដើម្បី​គាំទ្រ​សំណើ​កែ​ច្បាប់រដ្ឋធម្មនុញ្ញ ស្របពេល​បាតុករ​មួយក្រុម​ទៀត​គ្រោង​នឹង​ប្រឆាំង​ផែនការ​នេះ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះដែរ