ការប្រើ​ថ្នាំ​អាស្ពីរីន​រយៈពេល​យូរ​ប្រឈម​ខ្ពស់​នឹង​ការ​ខ្វាក់ភ្នែក​

898

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Daily Telegraph បានឱ្យដឹងថា ការប្រើប្រាស់ ថ្នាំ​អាស្ពីរីន​ជា ទៀងទាត់​អាច​បង្កើន​ការ​ប្រឈម​ជំងឺ​ភ្នែក ហើយ​វា​ក៏​អាចធ្វើឱ្យ​ខ្វាក់ភ្នែក​បានដែរ​។​
​ ​
​រឿងនេះ​បានមកពី​ការសិក្សា​រយៈពេល​យូរ និង​ធំ​មួយ​ដែល​ពិនិត្យ ទៅលើ​ថា តើ​មនុ​ស្សវ័យ កណ្តាល និង​វ័យ​ចំណាស់​ដែល​ប្រើ​ថ្នាំ​អាស្ពីរីន​មាន​ភាព​ញឹកញាប់​បែបណា​ដែល​កើត​ទៅ ជា​បញ្ហា​ភ្នែក ឬ​ខ្វាក់ភ្នែក​។ ការសិក្សា​បាន​រកឃើញថា ប្រហែលជា​៤​ភាគរយ នៃ​អ្នក​ប្រើ​ថ្នាំ អាស្ពីរីន ម្តងម្កាល ឬ​មិន ប្រើ​សោះ​កើតជា​ជំងឺ​ភ្នែក AMD ស្ងួត និង​ប្រហែលជា​៩​ភាគរយ នៃ​អ្នក​ប្រើ ថ្នាំ​អាស្ពីរីន​ជា​ទៀងទាត់​កើតជា​ជំងឺ AMD ស្ងួត​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ តាម​ការប្រៀបធៀប​រប​ស់ការ​សិក្សា​នេះ ប្រហែល​ជាមាន​ភាពខុស​គ្នា ចំពោះ​មធ្យោបាយ​ផ្សេងៗ​ក្នុងការ​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន ហើយ​កត្តា​ផ្សេងៗ​ទៀត​ក៏​ប្រហែល​ជាមាន ឥទ្ធិពល​បន្ថែម​ទៅ លើ​លទ្ធផល​នៃ​ការសិក្សា​នេះដែរ​។ ឧទាហរណ៍ ជំងឺ​បេះដូង​សរសៃឈាម និង​ជំងឺ ឌៅំ ស្ងួត គឺមាន​កត្តា​ប្រឈម មុខ​មួយចំនួន​ដូចជា ការជក់បារី​ជាដើម​។ ដូច្នេះ​វា​មិនអាច និយាយបានថា ថ្នាំ អាស្ពីរីន​ពិតជា​ធ្វើឱ្យ​ប្រឈម​ខ្ពស់​នឹង ជំងឺ​ភ្នែក ឌៅំ ស្ងួត​ឡើយ​។​
​ ​
​បើសិនជា​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​គោលបំណង ពិសេស​ណាមួយ ឧទាហរណ៍ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​កំណក​ឈាម​វា​ទំនង​ជាមាន​ប្រយោជន៍​ច្រើនជាង អ្វីដែល​ជាការ​ប្រឈម មុខ​នឹង​ជំងឺ​ភ្នែក​។ ជាទូទៅ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ពិនិត្យ​ជានិច្ច បើសិនជា​អ្នក​សម្គាល់ ឃើញ​មានការ​ប្រែប្រួល​អ្វី​ខុសធម្មតា​ទៅលើ​ភ្នែក​របស់​អ្នក ៕ ដោយៈ health.com.kh​