ការប្រើ​ស្រោមអនាម័យ​រួមភេទ​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​

323

​យោងទៅតាម Mail Online បាន សួរថា តើ​ស្រោមអនាម័យ​អាច​បង្កើន សុខភាព​របស់​ទ្វារ មាស​ដែរ​ទេ​?​សំណួរ នេះ​ត្រូវបាន​សួរ​ភ្លាមៗ​តាមរយៈ ការ សិក្សា​របស់​ប្រជាជន​ចិន​មួយ ដែល ពិនិត្យថា តើ​ការប្រើ​ស្រោមអនាម័យ មាន​ជាប់ទាក់ទង​នឹង​វត្តមាន​របស់​បាក់ តេ​រី​ល្អៗ​ក្នុង​ទ្វារមាស​ដែរ​ឬ​អត់​?
​ ​
​ជាធម្មតា​ទ្វារមាស ដែលមាន សុខភាព​ល្អ គឺមាន​តុល្យភាព​រវាង បាក់តេរី​ល្អ និង​អាក្រក់ ។ ប៉ុន្តែ​ពេលខ្លះ អតុល្យភាព​នៃ​បាក់តេរី​ទាំងពីរ​នេះ​អាច បណ្តាលឱ្យមាន​ការបង្ក​រោគ​មួយ​ឈ្មោះ ថា Bacterial Vaginosis​។ រោគសញ្ញា ញឹកញាប់​របស់​វា គឺមាន​ការហូរ​ទឹក រំអិល​ចេញពី​ទ្វារមាស ដែលមាន​ក្លិន ស្អុយ ឬ​ឆ្អាប​ដូច​ត្រី​។​
​ ​
​ការសិក្សា​បាន​រកឃើញថា ស្ត្រី ដែល​ប្រើ​ស្រោមអនាម័យ គឺមាន​ចំនួន បាក់តេរី Lactobacillus ខ្ពស់ ដែល​វា អាច​ការពារ​ពី​ការបង្ក​រោគ​បាន​ជាង ស្ត្រី​ដែល​ប្រើ​កង​ដាក់​ក្នុង​ស្បូន​។​
​ ​
​យ៉ាងណាមិញ ការសិក្សា​នេះ​មិន អាច​អះអាង​បាន​ថា ស្រោមអនាម័យ ជួយ​ជំរុញ​ដល់​វត្តមាន​របស់​បាក់តេរី ល្អៗ​ក្នុង​ទ្វារមាស​ឡើយ ។ មាន​កត្តា ច្រើន​ផ្សេងៗ​ទៀត​ដែល​អាច​ប៉ះពាល់ ដល់​តុល្យភាព​របស់​បាក់តេរី ក្នុង​ទ្វារ មាស​ដូចជា​ប្រវត្តិ​ផ្លូវភេទ​របស់​ស្ត្រី និង គាត់​ជា​មនុស្ស​ជក់បារី ឬ​ប្រើប្រាស់​សារធាតុ​បំបាត់​ក្លិន ក្នុង​ទ្វារមាស​ឬ​អត់​។​

​ស្រោមអនាម័យ​ត្រូវបាន​គេ​ណែនាំ​ថា អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ បាន​ដូចជា​ជំងឺអេដស៍ ព្រមទាំង​ការ​មាន ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន ៕ ដោយៈ health.com.kh​