ការផ្ទុះ​ជំងឺគ្រុនឈាម​ដល់​កម្រិត​វិបត្តិ ខណៈដែល​មន្ទីរពេទ្យក្រុង​ហាណូយ​ពេញ​ដោយ​អ្នកជំងឺ​

1675
ចែករម្លែក

​ច្រក​ដើរ​នៅ​មន្ទីរពេទ្យ​ប្រឆាំង​ជំងឺឆ្លង​ជាតិ​របស់​វៀតណាម បាន​ក្លាយជា​កន្លែង​អ្នកជំងឺ​ដេក ដោយមាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​១.០០០​ករណី​រាល់ថ្ងៃ​។

​ដោយ​មិន​សល់​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​ថ្មីៗ​នោះ ពួក​អ្នកជំងឺ​ច្រើន​នាក់ ត្រូវ​ដេក​សម្រាក​ព្យាបាល​នៅតាម​ផ្លូវ​ដើរ​ចេញចូល​នៅក្នុង​មន្ទីរពេទ្យ​នេះ​នៅ​ទីក្រុង​ហាណូយ​។ អ្នកជំងឺ​ច្រើន​នាក់ សម្រាក​នៅលើ​គ្រែ​រួមគ្នា ដោយសារ​មាន​អ្នកជំងឺ​ច្រើន​។​

​មន្ទីរពេទ្យ​នេះ​ទទួល​អ្នកជំងឺ​ថ្មី​គឺ​ជិត​១.០០០​នាក់ រាល់ថ្ងៃ ដែលមាន​រោគសញ្ញា ជំងឺគ្រុនឈាម​ដោយមាន​ចំនួន​អ្នកជំងឺ​កើនឡើង​៥​ដង​ច្រើនជាង ដើមឆ្នាំ​នេះ​។ មន្ទីរពេទ្យ​ជាច្រើន​នៅ​ទីក្រុង​ហាណូយ​គឺ​ពេញ​ទៅដោយ​អ្នកជំងឺ​។​

​វៀតណាម​បាន​រាយការណ៍​អំពី​ករណី​ជំងឺគ្រុនឈាម​ជាង​៧១.០០០​ករណី​នៅ​ឆ្នាំនេះ និង មនុស្ស​ចំនួន​១៩​នាក់ បាន​ស្លាប់ ដោយសារ​ជំងឺគ្រុនឈាម ដែលនាំឱ្យ​មានការ​ផ្ទុះ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ។​

​មាន​សេចក្តីរាយការណ៍​ថា មន្ទីរពេទ្យ Dong Da នៅ​ទីក្រុង​ហាណូយ ពិនិត្យមើល​អ្នកជំងឺ​ជិត​៥០០​នាក់​រាល់ថ្ងៃ ហើយ​អ្នកជំងឺ​ជិត​១០០​នាក់​ក្នុងចំណោម​ពួកគេ ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​៕ ដោយ៖ សុខា

​ការផ្ទុះ​ជំងឺគ្រុនឈាម​ដល់​កម្រិត​វិបត្តិ​ដោយ​មន្ទីរពេទ្យក្រុង​ហាណូយ​ពេញ​ដោយ​អ្នកជំងឺ ដោយមាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​១.០០០​ករណី​រាល់ថ្ងៃ